(អឺរ៉ុប)៖ ការប្រកួតពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2023-24 នៅពេលនេះរកបានក្រុមឡើងលេងវគ្គ ១៦ក្រុមជាផ្លូវការហើយ ដោយជាការចាប់អារម្មណ៍នោះ ឃើញថាស្ថិតក្នុងវគ្គនេះ មានក្រុមមកពីលីគអេស្ប៉ាញ ដល់ទៅ ៤ ហើយក្រុមមកពីលីគអ៉ីតាលី មានចំនួន ៣ក្រុម ដ្បិតក្រុមអង់គ្លេស និងអាល្លឺម៉ង់ មានចំនួន ២ក្រុមផងដែរ។

ចំណោមក្រុមឈានមកដល់វគ្គ ១៦ក្រុមនេះ មានក្រុមលីគអេស្ប៉ាញ Real Madrid, Real Sociedad, Atletico Madrid និង FC Barcelon ហើយក្រុមលីគអ៉ីតាលី Napoli, Inter Milan និង Lazio ជាមួយគ្នានោះក្រុមអង់គ្លេសមាន ម្ចាស់ការពារតំណែងជើងឯក Manchester City និងកាំភ្លើងធំ Arsenal ជាមួយនិងក្លិបអាល្លឺម៉ង់ RB Leipzig និង FC Bayern Munich។

ជាមួយគ្នានោះ ក៏មានក្រុមមកពីលីគដាណឺម៉ាក Copenhagen, ក្រុមលីគហូឡង់ PSV Eindhoven ជាមួយនិងក្រុមលីគបារាំង Paris Saint Germain និងក្រុមលីគព័រទុយហ្គាល់ FC Porto ដែលសុទ្ធសឹងតែឡើងមក ១ក្រុមដូចគ្នា។

បញ្ជាក់ផងថា កម្មវិធីការចាប់ឆ្នោតវគ្គ ១៦ក្រុមពានអឺរ៉ុប UEFA Champions League 2023-24 នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុង Nyon ប្រទេសស្វីស៕