(តូក្យូ)៖ សហព័ន្ធបាល់ឱបជប៉ុន បានសម្រេចតែងតាំងលោក Eddie Jones ជាគ្រូបង្គោលសារជាថ្មីបន្តទៀតរបស់ពួកគេ ខណៈប្រភពពីសហព័ន្ធបាល់ឱបជប៉ុន ក៏បានបង្ហាញថា លោក Jones នឹងចូលបំពេញតួនាទីជាផ្លូវការចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ខាងមុខ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

រំលឹកផងថា លោក Jones បានលាលែងពីតំណែងជាគ្រូបង្គោល របស់ក្រុមជម្រើសជាតិអូស្ត្រាលី កាលពីដំណាច់ខែតុលាកន្លងទៅ បន្ទាប់ពីឆ្លងកាត់យុទ្ធនាការដ៏អាក្រក់ ក្នុងព្រឹត្តិការណ៍ Rugby World Cup របស់ក្រុមជម្រើសជាតិអូស្ត្រាលី ហើយលោក Jones នឹងបន្តតំណែងពីលោក Jamie Joseph ដែលបានដឹកនាំក្រុមបាល់ឱបជប៉ុន ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្នុងឆ្នាំ២០១៩។

បញ្ចាក់ផងថា សម្រាប់ស្ថិតិល្អរបស់លោក Eddie Jones ក៏ធ្លាប់ជាអតីតគ្រូបានដឹកនាំក្រុមជម្រើសជាតិបាល់ឱបជប៉ុន កាលពីអំឡុងឆ្នាំ២០១២-១៥ ដោយបានដឹកនាំការប្រកួត ៤៨លើក យកបានលទ្ធផលឈ្នះ ៣៤លើក ស្មើ ១លើក និងចាញ់ ១៣លើក ហើយដណ្តើមបានពានរង្វាន់ Asian Rugby Championship ៤លើក និងឈ្នះពាន World Rugby Pacific Nations Cup នៅឆ្នាំ២០១៤៕