(សៀមរាប)៖ ទស្សនិកជនច្រើនកុះករបានមកទស្សនាការសម្ដែងល្ខោនយីកេ រឿងឈាមអកតញ្ញូ ដែលសម្ដែងដោយក្រុមសិល្បៈល្ខោនយីកេ ភូមិនីពេជ្រ (ខ) ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណខាងត្បូងប៉ាវីសអង្គរវត្ត។

ពួកគាត់បាននាំគ្រួសារ កូនៗ និងមិត្តភក្តិអង្គុយទស្សនាយ៉ាងរីករាយ លាយនឹងសំណើច ការអាណិតតួអង្គនៅក្នុងសាច់រឿងជាដើម៕