(ឡុងដ៍)៖ គ្រូបង្វឹកក្លិប Manchester City លោក Pep Guardiola ដែលបានដឹកនាំក្លិបដណ្តើមពានរង្វាន់៣ កាលពីរដូវកាលមុន និងអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិស្ត្រីអង់គ្លេស លោកស្រី Sarina Wiegman បានស្ថិតក្នុងចំណោមបញ្ជីចុងក្រោយ សម្រាប់ការដណ្តើមបានពានរង្វាន់គ្រូបង្វឹកឆ្នើមផ្នែកស្ត្រី និងបុរស ប្រចាំស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA, នេះបើយោងតាមស្ថាប័ន FIFA ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

លោក Guardiola បានទទួលការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីដឹកនាំក្លិប Man City ដណ្តើមបានពានរង្វាន់ Premier League, FA Cup និង Champions League កាលពីរដូវកាលមុន, ស្របពេលដែលលោកស្រី Wiegman ដែលធ្លាប់បានឈ្នះពានរង្វាន់នេះចំនួន ៣លើករួចមកហើយនោះ បច្ចុប្បន្នក៏កំពុងតែឈរនៅកម្រិតខ្ពស់ជាងគេនៃឱកាសឈ្នះពាននេះជាលើកទី៤ ផងដែរ។

សូមជម្រាបថា សម្រាប់ការប្រកាសម្ចាស់ជ័យលាភី (The Best FIFA men's coach and women's coach awards) នឹងត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ខាងមុខ នៅទីក្រុង London ចក្រភពអង់គ្លេស៕