(ភ្នំពេញ)៖ ចែកឡានអស់ស្ទះពី CAMBODIA BEER ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងអតិថិជនជាមួយនឹងគ្រួសារ ដែលជាការបើកទំព័រសករាជថ្មី ឆ្នាំ២០២៤ ដោយ CAMOBODIA BEER បានរកឃើញអតិថិជនកំពូលសំណាងឈ្នះរង្វាន់រថយន្តថ្មីបកកេស FORD RANGER ស៊េរីថ្មី មានចំនួន ៣នាក់ទៀតហើយ។

អតិថិជនកំពូលសំណាងទាំង៣នាក់ ដែលបានឈ្នះរថយន្តពី CAMBODIA BEER រួមមាន៖១៖ ប៊ុត ឡូញ រស់នៅខេត្តត្បូងឃ្មុំ, ២៖ ឆាយ លីប៊ូច រស់នៅខេត្តព្រះវិហារ, និង ៣៖ ធឿន រស្មី រស់នៅខេត្តឧត្តរមានជ័យ។

គួរបញ្ជាក់ផងដែរថា ការប្រគល់រង្វាន់រថយន្តទំនើបស៊េរីថ្មីទាំង ៣គ្រឿង ត្រូវបានផ្តល់ជូនអតិថិជនផ្ទាល់ដៃដល់ខេត្តរបស់អតិថិជននីមួយៗ ដោយមានការហែក្បួនថយន្ត ផ្តល់ជាសក្ខីភាពថាជារង្វាន់ពិត ឈ្នះពិត និងចែកពិត ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

បន្ថែមពីលើនេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងគិតគូរពីសុវត្ថិភាពនិងសុខទុក្ខរបស់បងប្អូនប្រជាជនខ្មែរ ដោយធ្វើការចែករង្វាន់មួកសុវត្ថិភាពចំនួន ៨០០មួក និងឆត្រចំនួន ២០០ដើម ជូនដល់បងប្អូនដែលមានវត្តមានក្នុងការប្រគល់រង្វាន់ឡានក្នុងខេត្តទាំងបីខាងលើផងដែរ។ ដើម្បីគាំទ្រទង្វើល្អក្នុងសង្គមខ្មែរ ចូលរួមគាំទ្រផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈឈានមុខគេនៅកម្ពុជា វិនិយោគដោយសហគ្រិនខ្មែរ១០០% និងជាក្រុមហ៊ុនដែលគោរពអនុវត្តស្តង់ដារអន្តរជាតិ រហូតទទួលបានពានរង្វាន់ការគ្រប់គ្រងចង្វាក់ផលិតកម្មលំដាប់ពិភពលោក និងទទួលបានវិញ្ញាបនបត្រ២ធំៗគឺ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន។

លើសពីនេះ គ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ៣៣គ្រឿង ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection ឥលូវនេះ CAMBODIA BEER ចែករង្វាន់រថយន្តទំនើបស៊េរីថ្មី FORD RANGER ៥គ្រឿង ជារៀងរាល់ខែ, ខុនដូប្រណិតរបស់ ជីប ម៉ុង លែន, ម៉ូតូ Honda Click ស៊េរីថ្មី, និងរង្វាន់លុយសុទ្ធជាច្រើនរង្វាន់។ អតិថិជនកំពូលសំណាងឈ្នះរថយន្តទំនើបពី CAMBODIA BEER កើនឡើងដល់ ១១នាក់ ហើយ។ អតិថិជនកំពូលសំណាងបន្ទាប់ជារូបអ្នក៕