(ភ្នំពេញ)៖ ការបំពុលបរិយាកាសមិនត្រឹមតែជាបញ្ហាក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសកលលោក។ ក្នុងនាមជាក្រុមហ៊ុនខ្មែរក្រុងស្រុក ប៉ុន្តែអនុលោមតាមស្តង់ដារពិភពលោក ខ្មែរ ប៊ែវើរីជីស ប្រកាន់ខ្ជាប់ស្មារតីគាំពារបរិស្ថាន និងចូលរួមជាចំណែកជាមួយនឹងផែនការរបស់រដ្ឋាភិបាល ដោយបានបំពាក់បច្ចេកវិទ្យាសម្អាតផ្សែង ដើម្បីសម្អាតសារធាតុពុលក្នុងផ្សែងដូចជា ឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត កាបូនឌីអុកស៊ីតជាដើម ដើម្បីជៀសវាង និងកាត់បន្ថយការបំភាយឱស្ម័នពុលទៅបរិយាកាស។

បច្ចេកវិទ្យាសម្អាតផ្សែង ឬ Wet Scrubber នេះជាបច្ចេកវិទ្យាពីប្រទេសអាល្លឺម៉ង់ មានមុខងារសម្អាតផ្សែងដែលចេញពីឡចំហេះ មុននឹងបំភាយទៅក្នុងបរិយាកាស។ ចំណែកសំណល់ទឹកដែលបានពីការសម្អាតផ្សែងនេះ នឹងត្រូវឆ្លងកាត់ប្រព័ន្ធសម្អាតទឹកកខ្វក់ឱ្យបានស្អាតទៅតាមស្តង់ដារបស់ក្រសួងបរិស្ថានទៀត មុននឹងបញ្ចេញទៅមជ្ឈដ្ឋានខាងក្រៅ។

គួរបញ្ជាក់ផងដែរថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈឈានមុខគេក្នុងស្រុកដែលមានទំនួលខុសត្រូវខ្ពស់លើសង្គម និងបរិស្ថាន ដែលធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានវិញ្ញាបនបត្រ ISO 14001 សម្រាប់ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ហើយ ខ្មែរ ប៊ែវើរីជីស ក៏បានទទួល

វិញ្ញាបនបត្រ ISO 14001 សម្រាប់ប្រព័ន្ធគ្រប់គ្រងគុណភាព។

ដោយការអនុវត្តការផលិត និងគ្រប់គ្រងរោងចក្រតាមស្តង់ដារអន្តរជាតិ ធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ឈ្នះនូវពានរង្វាន់ការគ្រប់គ្រងចង្វាក់ផលិតកម្មលំដាប់ពិភពលោក (WORLD CLASS OPERATION MANAGEMNT)។ លើសពីនេះ គ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាសរហូតដល់ ៣៣គ្រឿង ពីស្ថាប័នវាយតម្លៃអន្តរជាតិ Monde Selection៕