(បរទេស)៖ កីឡាករអន្តរជាតិបារាំង Karim Benzema បានក្លាយជាកីឡាករដំបូងគេដែលបានគ្រាប់ស៊ុតបញ្ចូលទី ៤លើក ក្នុងពានរង្វាន់ FIFA Club World Cup នៅពេលជួយក្រុម Al-Ittihad យកឈ្នះក្រុម Auckland City ៣-០ នៃប្រកួតធ្វើនៅទីក្រុង Jeddah។

ស្ថិតក្នុងការប្រកួត Benzema រកបានគ្រាប់ទី៣ នៅនាទី៤០ បន្ទាប់ពីការស៊ុតរបស់មិត្តរួមក្រុម Romarinho de Silva និងអតីតខ្សែបម្រើ Chelsea កីឡាករ N’Golo Kante ក្នុងការជួយក្រុម Al-Ittihad ឡើងទៅប៉ះក្រុម Al-Ahly ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូនេះ ក្នុងស្វែងរកកៅទៅជួបក្រុមមកពីលីគប្រេស៊ីល Fluminense ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

រំលឹកផងថា ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ ជាកីឡាករម្នាក់ដែលកំពុងបានបង្ហាញខ្លួនលើកទី៦ ក្នុងពានរង្វាន់ FIFA Club World Cup និងមាន ៥លើកជាមួយក្លិប Real Madrid ហើយរូបគេក៏បានឈ្នះពាននេះនៅរដូវកាល ២០១៤, ២០១៦, ២០១៧, ២០១៨ និងឆ្នាំ២០២២៕