(រ៉ូម)៖ អតីតកីឡាករនិម្មិតរូបអ៊ីតាលី និងសេះបង្កង់ Juventus គឺ Giorgio Chiellini បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជាផ្លូវការហើយ ស្ថិតក្នុងវ័យ ៣៩ឆ្នាំ។

នៅចាំបានថា Chiellini ជាកីឡាករសំខាន់មួយរូបដែលបានជួយជម្រើសជាតិអាសូរីអ៊ីតាលី ឈ្នះជើងឯកពានរង្វាន់អឺរ៉ុបជាលើកទី២ កាលឆ្នាំ២០២១ ដែលបានយកឈ្នះម្ចាស់ផ្ទះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រនោះ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនោះ។

អតីតប្រធានក្រុមអ៊ីតាលីំមួយនេះ បានចំណាយពេលរត់លើទីលានអស់រយៈពេល ២៣ឆ្នាំ ហើយ Los Angeles FC ជាក្លិបចុងក្រោយសម្រាប់លោក ក្រោយចេញពី Juventus កាលខែមិថុនា ឆ្នាំ២០២២ មក បន្ទាប់ពីចំណាយពេលលេង ១៧ឆ្នាំនៅកីឡដ្ឋាន Allianz Arena។

សូមបញ្ជាក់ផងថា Chiellini បានចូលនិវត្តន៍ពីជម្រើសជាតិអ៊ីតាលីក្នុងឆ្នាំ២០២២ ក្រោយចូលលេងបាន ១១៧ប្រកួត និងស៊ុតបាន ៨គ្រាប់ផងដែរ៕