(ភ្នំពេញ)៖ ក្រោយពីទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ សម្រាប់គម្រោងដំណាក់កាលទី១ របស់ខ្លួន ឥឡូវនេះ គម្រោង HNH Commercial Resideces ដែលលាតសន្ធឹង លើផ្ទៃដី១៤ហិចតា មានទីតាំងស្ថិតនៅដើមគេ លើផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោហ៊ុនសែន ដែលអនាគតជាផ្លូវឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានប្រកាសបើកលក់ជាផ្លូវការ គម្រោងផ្ទះអាជីវកម្ម ប្រភេទE ដែលមានកម្ពស់៣ជាន់កន្លះ ជាមួយតម្លៃសមរម្យ និងមិនធ្លាប់មានពីមុនមកក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ ជាពិសេសគឺមានផ្សារប្រពៃណី ដែលអាចរស់នៅក៏បាន និងប្រកបអាជីវកម្មក៏បាន។

ពីធីប្រកាសបើកលក់ ផ្ទះអាជីវកម្ម ប្រភេទE ដែលជាគម្រោងទី២នេះ ត្រូវបានធ្វើឡើង កាលពីចុងសប្តាហ៍នេះ ដោយមានវត្តមានចូលរួម ពីសំណាក់ អតិថិជន និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

បើតាមលោក ឈួន ស៊ុនហេង អ្នករៀបចំ និង គ្រប់គ្រងផ្នែកលក់ទូទៅ នៃគម្រោង HNH Commercial Residences ផ្ទះអាជីវកម្មនៃគម្រោងនេះ បានចាប់ផ្តើមសាងសង់ តាំងពីពាក់កណ្តាល ឆ្នាំ២០២២មកម្ល៉េះ ដោយនៅក្នុងដំណាក់កាលទី១ មានចំនួន២០០ផ្ទះ ហើយដែលត្រូវបានសាងសង់ រួចរាល់ស្ទើ១០០% ហើយពេលនេះបានបើកលក់ជាផ្លូវការ ផ្ទះអាជីវកម្ម ដំណាក់កាលទី២។

HNH Commercial Residences មានន័យថា ពាណិជកម្មនិងលំនៅដ្ឋាន ស្ថិតនៅចំនុចដើមទី នៃមហាវិថីសម្តេចតេជោហ៊ុនសែន(ផ្លូវ៦០ម) ដែលជាតំបន់មានសក្តានុពលខ្លាំង ដែលជាទីតាំងតភ្ជាប់ រវាងក្រុងថ្មី និងក្រុងចាស់ នៅជិតផ្សារអីអន៣ សាលារៀនអន្តរជាតិ ISPP ផ្សារជីបម៉ុង មេហ្គាម៉ល និងលំនៅដ្ឋានធំៗជាច្រើនទៀត ស្ថិតនៅក្នុងតំបន់ផ្លូវ៦០មនេះ។ HNH Commercial Residences លាតសន្ធឹងលើផ្ទៃដី១៤ហិចតា មានរួមបញ្ចូលផ្ទះអាជីវកម្ម រហូតដល់៧៥០ល្វែង, មានអគាខុនដូរ ចំនួន៣ពាន់យូនីត អាគារការិយាល័យ និងផ្សារប្រពៃណី ឬហៅថាផ្សារសហគមន៍ ដែលអាចផ្តល់ជាតូចផ្សារដល់អាជីវករ ប្រមាណ៤ពាន់តូប។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន HNH របស់គឺផ្ដោតសំខាន់ទៅលើការអភិវឌ្ឍ បដិសណ្ឋារកិច្ច ជាមួយនឹងគម្រោងអចលនទ្រព្យមានប្រវត្តិជាង ២០ឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់ទទួលបាននូវភាពជោគជ័យយ៉ាងច្រើនដូចជាគម្រោង៖

* ផ្ទះអាជីវកម្មតំបន់សណ្ឋាគារ Intercontinental
* ផ្ទះអាជីវកម្មតំបន់ ផ្សារអូឬស្សី
* ផ្ទះអាជីវកម្មតំបន់ ផ្សារអូឡាំពិក
* ផ្ទះអាជីវកម្មតំបន់ ឬស្សីកែវគីឡូម៉ែត្រលេខ៣
* ផ្ទះអាជីវកម្មជាប់ស្តាតចាស់ ដែលបច្ចប្បន្ននេះ គឺមានអាយុកាលជិត ២០ឆ្នាំ ជាប្រភេទផ្ទះអាជីវកម្មសុទ្ធ ដែលមានប្រជាជនរស់នៅ និងប្រកបអាជីវកម្មជាច្រើនដូចជា មានធានាគារ ជាដើម។
* គម្រោងបន្ទាប់ គឺផ្ទះអាជីវកម្ម ផ្សារតាខ្មៅ ដែលគម្រោងនេះរួមបញ្ចូនមានផ្ទះអាជីវកម្ម និងផ្សារបែបសហគមន៍ដ៏ធំមួយផង ដែលផ្សារនោះគឺមានឈ្មោះថា ផ្សារតាខ្មៅថ្មី ដែលប្រជាជនរស់នៅ និងប្រកបអាជីវកម្មជាច្រើន។

គម្រោងទាំងអស់ខាងលើដែលបានរៀបរាប់មុននេះ គឺសុទ្ធសឹងតែជាគម្រោងដែលយើងធ្លាប់បានអភិវឌ្ឍ និងប្រកបដោយភាពជោគជ័យជាយូរឆ្នាំមកហើយ។

ងាកមកមើលក្មុងកម្មវិធីសម្ភោធរបស់គម្រោង HNH វិញ លោក ឈួន ស៊ុនហេង ក៏បានលើកឡើងផងដែរថា គម្រោង HNH Commercial Residences ត្រូវបានអភិវឌ្ឍជា៣ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ជាផ្ទះអាជីវកម្ម ចំនួន២០០ផ្ទះ ដែលសំណង់សាងសង់ បានជិតរួចរាល់១០០% ហើយសម្រេចជោគជ័យ ក្នុងការលក់ចេញជូនអតិថិជន បានប្រមាណ៨០% ដែលនិងប្រគល់ជូន អតិថិជនក្នុងពេលឆាប់ៗនេះ, ដំណាក់កាលទី២ ផ្ទះអាជីវកម្ម ចំនួន៣៤០ផ្ទះ បូករួម និងផ្សារប្រពៃណី និងអាគារខុនដូរ កម្ពស់៣៦ជាន់ និងដំណាក់កាលទី៣ មានផ្ទះអាជីវកម្ម ២១២ផ្ទះ ខុនដូរចំនួន ១៥០០យូនីត បូករួមអគារការិយាល័យ។

«HNH Commercial Residences មានចក្ខុវិស័យខុសស្រឡះ ពីគម្រោងផ្សេងៗដែលមានរួចហើយ ដោយមិនសាងសង់ ជាលក្ខណៈបុរី បែបលក្ខណៈលំនៅដ្ឋានសុទ្ធសាតទេ គឺធ្វើជាផ្ទះអាជីវកម្ម និងផ្សារប្រពៃណី ហើយនៅទីនេះ នឹងបង្កើតជាឆាយណាថោន ដោយកែច្នៃជាកន្លែងថ្មើរជើង ជាវិថីអាហារស្រដៀង នឹងឆាយណាថោន នៅទីក្រុងបាងកក Clubhouse &park, skybar above condo និងការិយាល័យ បានន័យថា នឹងប្រែក្លាយកន្លែងនេះ ក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងជាចំណុចប្រសព្វ ដែលធំជាងគេ និងពេញនិយមជាងគេ នៅតំបន់៦០ម តែម្តង»។ អ្នករៀបចំ និង គ្រប់គ្រងផ្នែកលក់ទូទៅ នៃគម្រោង HNH Commercial Residences បញ្ជាក់បែបនេះ។

សម្រាប់ផ្ទះអាជីវកម្ម ប្រភេទE ដែលបើកសម្ពោធនាពេលនេះ គឺមានតម្លៃសមរម្យបំផុត ក្នុងពេលបច្ចុប្បន្ននេះ ជាពិសេស នៅក្នុងតំបន់៦០ម ដែលមានតម្លៃ ជាង២០ម៉ឺនដុល្លារ មានកម្ពស់៣ជាន់កន្លះ (បូកនឹងដំបូល)មាន៤បន្ទប់គេង, ៥បន្ទប់ទឹក មានបន្ទប់ទទួលភ្ញៀវមួយ ចង្ក្រានមួយ និងវាលលំហរ នៅលើជាន់ដំបូល។

និយាយអំពីផ្សារ៦០មថ្មី បើតាមកាបញ្ជាក់ របស់លោក ឈួន ស៊ុនហេង ជាប្រភេទផ្សារប្រពៃណី បោះដុំ និងលក់រាយដំបូងគេ នៅលើផ្លូវ៦០ម ដែលសាងសង់លើផ្ទៃដីជិត ២ហិចតា ហើយនៅពេលសាងសង់រួចហើយ ប្រាកដណាស់ និងទាក់ ទាញអាជីវករ ក៏ដូចជាប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញ ដូចជា ផ្លូវ២៧១ ៣៧១ ចាក់អង្រែលើ ចាក់អង្រែក្រោម តាខ្មៅ គួរស្រូវ ឬព្រែកហូរ ជាដើម អាចមកកាន់ទីនេះ ដើម្បីទិញទំនិញ ឬរបស់របប្រើប្រាស់ ដែលជាតម្រូវការប្រចាំថ្ងៃ ដោយពុំចាំបាច់ចំណាយពេលវេលាច្រើន ទៅផ្សារថ្មី ផ្សារអូឡាំពិច ឬអូឬស្សីទៀតទេ។ មួយវិញទៀត ភ្ញៀវទេសចរ ដែលឆ្លងកាត់ផ្លូវ៦០ម ទៅកាន់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលនឹងបើកដំណើរការនាឆ្នាំ២០២៥ខាងមុខ ប្រាកដណាស់ នឹងចូលសំចត ដើម្បីទិញវត្ថុអនុស្សាវរីយ៍ ផលិតផលក្នុងស្រុក និងរបស់របរផ្សេងៗមិនខាន៕