(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបលើកទី២៨ បុគ្គលិកចំនួន ១៨នាក់របស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានចូលរួមក្នុងការបរិច្ចាគឈាមប្រចាំឆ្នាំរបស់ពួកគេនៅថ្ងៃនេះ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបំផុសគំនិតសាធារណជនក្នុងការធ្វើឱ្យមានផលវិជ្ជមានក្នុងសង្គម និងបញ្ជាក់ពីតម្រូវការចាំបាច់សម្រាប់ការបរិច្ចាគ ឈាមក្នុងការជួយសង្គ្រោះជីវិត ។
 
លោកទន្តបណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានមានប្រសាសន៍ថា «ក្នុងខួបលើកទី២៨ របស់ រំចង់ យើងមានមោទនភាពក្នុងការបន្តការបរិច្ចាគឈាមប្រចាំឆ្នាំរបស់យើង ។ តាមរយៈកម្មវិធីនេះ យើងមានគោលបំណងបំផុសគំនិតសាធារណជនឱ្យចូលរួមចំណែក ក្នុង បុព្វហេតុមនុស្សធម៌ដ៏សំខាន់នេះ»
 
មជ្ឈមណ្ឌលជាតិផ្តល់ឈាមដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់ការព្យាបាល និងសង្គ្រោះបន្ទាន់ ។ តាមរយៈការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះជីវិតនេះ បុគ្គលម្នាក់ៗអាចក្លាយជាវីរជន និងមានឥទ្ធិពលវិជ្ជមានដល់សហគមន៍របស់ពួកគេ ។
 
មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ គឺជាអ្នកផ្តល់សេវាថែទាំសុខភាពមាត់ធ្មេញឈានមុខគេនៅកម្ពុជា ដោយផ្តោតលើសុខភាពមាត់ធ្មេញ និងសុខុមាលភាពទូទៅ របស់អ្នកជំងឺ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.roomchang.com (http://www.roomchang.com/) ៕