(ភ្នំពេញ)៖ អតិថិជនប្រើប្រាស់សាប៊ូ «Ora» ផ្ទាល់ចំនួន២ រូបទៀតហើយ មានសំណាងបានឈ្នះរង្វាន់មាសទម្ងន់១ជី កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ។ អតិថិជនទាំង២រូបខាងលើនេះ រួមមានអ្នកស្រី ប៊ុត ពុទ្ធាវត្តី ដែលបានឈ្នះរង្វាន់មាសទម្ងន់ ១ជី បន្ទាប់ពីបានប្រើប្រាស់សាប៊ូ Ora ហើយក៏បានណែនាំដល់បងប្អូន និងញាតិមិត្តជិតខាងឲ្យប្រើប្រាស់សាប៊ូនេះទៀតផង។

ក្នុងទឹកមុខសប្បាយរីករាយ អ្នកស្រី ប៊ុត ពុទ្ធាវត្តី បានប្រាប់ថា អ្នកស្រីបានទិញសាប៊ូ Ora ទៅចែកគ្នាប្រើឃើញថា គុណភាពល្អណាស់ ហើយចំណេញបានច្រើន ដោយសារសាប៊ូ Ora មានពពុះច្រើន ហើយបោកជម្រះបានលឿន។

ចំណែកអតិថិជនត្រូវរង្វាន់មាសម្នាក់ទៀត គឺអ្នកស្រី កាន សុខគន្ធា ក៏បាននិយាយថា សាប៊ូ Ora មិនត្រឹមតែសម្អាតជ្រះបានលឿននោះទេ ថែមទាំងមានក្លិនក្រអូបជាប់បានយូរទៀតផង។ អ្នកស្រីក៏បានណែនាំឲ្យបងប្អូន និងអតិថិជន ដែលកំពុងប្រើប្រាស់ផ្ទាល់ ឲ្យបន្តជាវយកទៅប្រើប្រាស់ ដើម្បីមានឱកាសឈ្នះរង្វាន់ពិតៗ ដូចជារូបអ្នកស្រីផងដែរ៕