(ទួកគី)៖ ប្រធានសហព័ន្ធបាល់ទាត់ទួរគី លោក Mehmet Buyukeksi បានសម្រេចថា ការប្រកួតលីគ Turkish Super League ត្រូវបានពន្យារពេលគ្រប់ការប្រកួតទាំងអស់ និងមិនទាន់ច្បាស់ពីពេលវេលា ក្រោយពេលមានហេតុការណ៍កើតឡើងចំពោះលោកអាជ្ញាកណ្តាល Halila Umut Meler ដែលត្រូវបានប្រធានក្លិប MKE Ankaragucu លោក Faruk Koca វាយមួយដៃបណ្តាលឱ្យដួលលើទីលាន ក្រោយការលេងស្មើគ្នា ១-១ ទល់នឹងក្រុម Caykur Rizespor។

ស្ថិតក្នុងការប្រកួតរវាងក្រុម MKE Ankaragucu និង Caykur Rizespor បានបញ្ចប់លទ្ធផលស្មើគ្នា ១-១ នោះ ក្រោយពេលការលេងបន្ថែមនាទី ឈានដល់នាទី៩០+៧ ក្នុងការប្រកួតដែលសមាជិកក្រុមទាំងសងខាងទទួលបានកាតក្រហមម្នាក់មួយដូចគ្នាផងដែរ ហើយការតាមស្មើរបស់ក្លិប Caykur Rizespor កើតឡើងនៅនាទី៩០+៧ ធ្វើបានដោយកីឡាករ Adolfo Gaich ស្ថិតក្នុងកីឡដ្ឋាន Eryaman។

លោកអាជ្ញាកណ្តាល Meler មានវ័យ ៣៧ឆ្នាំ ក៏ទទួលរងការវាយប្រហាពីបុគ្គលផ្សេងផងដែរ នៅពេលដេកដួលលើទីលាន ដែលមានភាពចលាចលពីសំណាក់មន្ត្រីក្លិប និងកីឡាករ ហើយបន្ទាប់មកលោក Faruk Koca មានការស្នើសុំសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែលោក Ali Yerlikaya រដ្ឋមន្ត្រីទួរគី បាននិយាយថា «នីតិវិធីឃុំឃាំង និងត្រូវបានអនុវត្តក្រោយពេលការព្យាបាល»

ចំពោះបញ្ហារបួសលោកអជ្ញាកណ្តាល Meler ត្រូវបានវេជ្ជបណ្ឌិត Mehmet Yorubulut បង្ហាញថា «សម្រាប់របួសមានការកកឈាមត្រង់ជុំវិញភ្នែកខាងឆ្វេង ហើយមានបាក់ឆ្អឹងតូចមួយប៉ុណ្ណោះ។

បញ្ជាក់ផងថា សម្រាប់លីគ Turkish Super League បានឈានដល់ការប្រកួតសប្តាហ៍ទី១៥ ដោយមានក្រុម Fenerbahce កំពុងនាំមុខកំពូលតារាងដោយមាន ៤០ពិន្ទុ ហើយក្រុមដែលជួបបញ្ហា MKE Ankaragucu កំពុងឈរលខរៀងទី១១ រកបាន ១៨ពិន្ទុ និងក្រុម Rizespor រកបាន ២២ពិន្ទុបណ្តោះអសន្ន នៅពេលប្រធាន TFF និងចាតវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីធ្វើឱ្យលីទួរគី ជាកន្លែងមានសុវត្តិភាពល្អជាងមុខបំផុត៕