(អារ៉ាប៊ីសាអូឌីត)៖ កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន ៥០គ្រាប់ហើយ ស្ថិតក្នុងការបង្ហាញខ្លួននាឆ្នាំ២០២៣ នេះ ដែលរូបលោករកបាន ១គ្រាប់ក្នុងជំនួបជួយក្រុម Al-Nassr យកឈ្នះក្រុម Al-Shabab ៥-២ ក្នុងការឈានទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Saudi King Cup រដូវកាលនេះ។

ការស៊ុតបានចំនួន ៥០គ្រាន់នេះ គឺបូកសរុបរួមទាំងការស៊ុតបាន ១០គ្រាប់ជាមួយជម្រើសជាតិព័រទុយហ្គាល់ រួមជាមួយការលេងឱ្យក្លិបអាជីព Al-Nassr ក្នុងឆ្នាំ២០២៣នេះ ស្ថិតក្នុងលីគ Saudi Pro League ចន្លោះ ២រដូវកាល ២០២២-២៣ និង២០២៣-២៤។

បញ្ជាក់ផងថា ស្ថិតក្នុងរដូវកាលនេះ Ronaldo កំពុងស៊ុតបាន ២៦គ្រាប់ ពីការបង្ហាញខ្លួន ២៨ប្រកួតជាមួយក្លិប Al-Nassr នារដូវកាលនេះ ហើយឱកាសស្វែងរកគ្រាប់បាល់ជាបន្តរបស់រូបគេ គឺនៅមានជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ក៏យកបានកៅអីលេងពានអឺរ៉ុប UEFA European Championship 2024 ហើយក្រុម Al-Nassr នៅមានការប្រកួតជាច្រើនទៀត៕