(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ​លោកអភិបាលរងក្រុង ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់របស់លោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលេចវត្តមានរបស់លោក ក្នុងព្រឹត្តិការណ៍ ចាក់សាំងហ្វ្រីហ្វ្រី របស់ក្រុមហ៊ុនស្រាបៀរ Ganzberg ហើយលោកបានមកចូលរួមផ្តល់ជាកិត្តិយស បំពាក់មួកសុវត្ថិភាព ជូនដល់ពុកម៉ែ បងប្អូន ជាច្រើនមួក ដើម្បីចូលរួមក្នុងការចែករំលែកក្តីស្រលាញ់ ក៏ដូចជាចូលរួមពង្រឹងច្បាប់ចរាចរណ៍ ឱ្យបងប្អូនពាក់មួកសុវត្ថិភាពក្នុងការធ្វើដំណើរដោយម៉ូតូ។

​នាឱកាសនោះ ប្រជាពលរដ្ឋបានសាទរយ៉ាងពន់ពេក លើសកម្មភាពរបស់ ​ក្រុមហ៊ុនស្រាបៀរ Ganzberg ព្រោះមិនមែនជាលើកទី១ទេ សម្រាប់ខេត្តរបស់គាត់ ហើយក៏មិនមែនជាលើកទី១ដែរ សម្រាប់អ្វីដែលគាត់បានឃើញតាមរយៈការផ្សព្វផ្សាយជាសាធារណៈ ដែលGanzbergតែងតែរៀបចំព្រឹត្តិការណ៍ចាក់សាំងហ្វ្រីហ្វ្រី ជាសាធារណៈឥដ្ឋឈប់ឈជូនប្រជាពលរដ្ឋ។

ក្រុមហ៊ុនធ្វើនេះ ក្នុងគោលបំណង ជួយកាត់បន្ថយការចំណាយរបស់ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាក្នុងមូលដ្ឋាន។ មិនតែប៉ុណ្ណោះ មិនមែនតែអ្នកខេត្តបន្តាយមានជ័យតែប៉ុណ្ណោះទេ ដែលធ្លាប់បានគាស់កំប៉ុងស្រាបៀរហ្គេនស៍បឺគ ឈ្នះរង្វាន់យក្ស រួមមាន ម៉ូតូ និង ឡានសេរីទំនើប ​គឺប្រជាពលរដ្ឋទូទាំង ២៤ខេត្ត/ក្រុង សុទ្ធសឹងតែធ្លាប់បានឈ្នះ កាដូរយក្សនេះពី Ganzberg Beer។ ក្នុងនោះផងដែរ អ្វីដែលគួ​រឱ្យចងចាំនិងមិនអាចបំភ្លេចបាននោះគឺរស់ជាតិតែម្តង គឺដាក់១ ដឹង១ Ganzberg ផឹកឆ្ងាញ់ ផឹកស្រួល ស្រួលផឹក ជួបជុំជាមួយ Ganzberg ឈ្នះរង្វាន់ចែកគ្នា ទុកអនុស្សាវរីយ៍ល្អៗជាមួយគ្នា ផ្តល់ក្តីស្រលាញ់ឱ្យគ្នា Ganzberg ពួកម៉ាកល្អ អូសឡានឈ្នះឡាន Ganzberg ពួកម៉ាកល្អ សែងម៉ូតូ ឈ្នះម៉ូតូ Ganzberg ផ្តល់សំណាងពេញមួយជីវិត ។

GANZBERG រង្វាន់ដែលប្រគល់ជូនអតិថិជននៅមិនទាន់អស់នៅឡើយទេ គឺនៅមានជាច្រើនទៀត ឥឡូវនេះស្រាបៀរ GANZBERG បានបន្តបន្ថែមរង្វាន់ ម៉ូតូធំ YAMAHA FZ ចំនួន ៤ពាន់គ្រឿង, រថយន្ត pick up ខ្លាញ់គោ បន្ថែមរហូតដល់៣០០ គ្រឿង, រង្វាន់ ១​ ០០០ ដុល្លាររាប់ម៉ឺនរង្វាន់ និងរង្វាន់ប្រាក់សុទ្ធជាច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត។

មិនតែប៉ុណ្ណោះ GANZBERG ក៏មានរង្វាន់សម្រាប់គូស្នេហ៍ដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ផងដែរ ដែលរង្វាន់ទាំងនោះមានដូចជា សម្រាប់គូស្នេហ៍ថ្មីដែលបានទិញស្រាបៀរ GANZBERG ឈុតចាប់ពី១០០ កេសឡើងទៅសម្រាប់៤០០០គូដំបូងនឹងទទួលបានទូរទស្សន៍ LED ចំនួន ១គ្រឿង ហើយទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដោយរង្វាន់មានដូចជា លុយសុទ្ធមួយពាន់ដុល្លារចំនួន ១៥០រង្វាន់ និងរង្វាន់លុយសុទ្ធ ២២,២២២ដុល្លារចំនួន៣ រង្វាន់ សរុបជាទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ។

ដើម្បីទទួលបានរង្វាន់ក៏ដូចជាគាំទ្រស្រាបៀរ GANZBERG សូមបន្តការចែករំលែកព័ត៌មាននេះទៅកាន់បងប្អូននិងមិត្តភក្កិដទៃទៀតឱ្យបានដឹងគ្រប់ៗគ្នា​៕