(ភ្នំពេញ)៖ ក្រោយមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណ: ពេលនេះម៉ាកយីហោកាហ្វេខ្មែរ ធ្យូបកាហ្វេ បានដាក់ដំណើរការសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួន ធ្យូបកាហ្វេ ផ្លឹស រាជធានី ដែលមានទីតាំងក្រោយ មន្ទីរពេទ្យកុមារជាតិ ដែលជាទីប្រជុំជន ដែលផ្តល់ជាភាពងាយស្រួលទៅដល់បងប្អូន ក៏ដូចជាអតិថិជន ជាពិសេសសិស្សានុសិស្ស ដែលមានទីតាំងធំទូលាយ និងបរិយាកាសល្អក្នុងការធ្វើការងារផ្សេងៗ។

មួយវិញទៀត អតិថិជននឹងទទួលបានបទពិសោធន៍ថ្មីនៃភាពរីករាយ ជាមួយបរិយាកាសនៃការរៀបចំយ៉ាងស្អាតនៅក្នុងហាង បូករួមជាមួយភេសជ្ជ:ដ៏ឈ្ងុយឆ្ងាញ់ នឹងធ្វើឲ្យអារម្មណ៍អតិថិជនមានភាពស្រស់ស្រាយ បាត់បង់អស់ភាពស្មុគស្មាញ។

នៅក្នុងថ្ងៃសម្ពោធជាផ្លូវការ ធ្យូបកាហ្វេ ផ្លឹស រាជធានី នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ក៏មានការចែកកាដូអនុស្សវរីយ៍រហូតដល់ ៩៩៩ រង្វាន់ ជូនទៅកាន់អតិថិជន។

ក្នុងនោះដែរ អតិថិជន ១៦៨ ដំបូង នឹងទទួលបានរង្វាន់ ដបទឹកថ្លា ចំនួន១ និងបន្ទាប់ពី១៦៨ អតិថិជននឹងមានឪកាសក្នុងការលេងល្បែងដើម្បីផ្សងសំណាងយករង្វាន់ផ្សេងៗជាច្រើនរង្វាន់ទៀត។ លើសពីនេះ ធ្យូបកាហ្វេ ផ្លឹស រាជធានី មិនត្រឹមតែផ្តល់នូវភេសជ្ជ:ដែលមានគុណភាពតែមួយមុខប៉ុណ្ណោះទេ តែក៏ផ្តល់ជូននៅអាហារដែលមានគុណភាព អនាម័យ ព្រមទាំងរសជាតិដ៏ឈ្ងុយឆ្ងាញ់បែបខ្មែរដែលត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ចុងភៅរបស់ ធ្យូបកាហ្វេ។

ធ្យូប កាហ្វេ ផ្លឹស រាជធានី មិនត្រឹមតែជាហាងកាហ្វេដែលផ្ដល់នៅសេវាកម្មកាហ្វេមួយមុខតែប៉ុណ្ណោះទេ តែក៏មានមុខម្ហូបជាច្រើនជម្រើសជាមួយនឹងតម្លៃដ៏សមរម្យសម្រាប់អតិថិជនក្នុងការជ្រើសរើសដូចជា បាយសាច់ជ្រូកអាំង បាយទ្បុកទ្បាក់ បាយមាន់គ្រឿង លតឆាសាច់គោ សុទ្ធសឹងតែជាម្ហូបពេញនិយមសម្រាប់ប្រជាជនខ្មែរ និងប្រចាំហាង ធ្យូប កាហ្វេ ផ្លឹស រាជធានី។

ជាមូយគ្នានេះផងដែរ លោកស្រី ជា ហ៊ុន ដែលជាម្ចាស់ហាង ធ្យូបកាហ្វេ ផ្លឹស សាខារាជធានី បានសម្តែងអារម្មណ៍យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្តីសប្បាយរីករាយជាខ្លាំង ដែលមានភ្ញៀវកិត្តិយសយ៉ាងច្រើន ជាពិសេសយុវវ័យមកឈរតម្រង់ជួរ តាំងពីព្រលឹមដើម្បីគាំទ្រក៏ដូចជាការទទួលបានកាដូ អនុស្សាវរីយ៍ជាច្រើនរង្វាន់ ពីហាងក្នុងថ្ងៃនេះ។ លោកស្រីបានធ្វើការអរគុណជូនទៅដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ ក្រុមហ៊ុន ធ្យូបកាហ្វេ»

ធ្យូបកាហ្វេ ផ្លឹស រាជធានី ចាប់បើកដំណើរការជាផ្លូវការចាប់ពីថ្ងៃនេះតទៅ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក រហូតដល់ម៉ោង ៨យប់ ។ សូមស្វែងរកភេសជ្ជ:ដែលលោកអ្នកពេញចិត្ត នៅធ្យូបកាហ្វេ ផ្លឹស រាជធានី និង គ្រប់សាខាទាំងអស់ ក្នុងរាជធានីភ្នំពេញនិងខេត្ត។

គួររំលឹកផងដែរថា ក្រុមហ៊ុន ធ្យូបកាហ្វេ ឯ.ក គឺជាក្រុមហ៊ុនយីហោម៉ាកខ្មែរដ៏ល្បីមួយ ដែលបានបង្កើតទ្បើងដោយស្ថាបនិកខ្មែរ ៣ រូបក្នុងឆ្នាំ២០១៧ ។ កុំភេ្លចមកសាករសជាតិ និង ទទួលយកនៅភេសជ្ជ:ក៏ដូចជាម្ហូបជាច្រើនជម្រើស ដែលមានគុណភាពខ្ពស់ពី ធ្យូបកាហ្វេ ផ្លឹសសាខា រាជធានីទាំងអស់គ្នា៕