(ភ្នំពេញ)៖ ក្រុមហ៊ុន THH IMPORT & EXPORT CO., LTD ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TH GROUP ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយលក់រថយន្តទំនើបម៉ាក PEUGEOT ផ្តាច់មុខតែមួយគត់ប្រចាំកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ប្រកាសពីកម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌ ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ នៅតំបន់អូរសោម (ភ្នំ១៥០០) ជាមួយនឹងក្បួនរថយន្ត PEUGEOT ជាច្រើនគ្រឿន របស់អតិថិជនពើហ្សូ (PEUGEOT)។

ដំណើរកម្សាន្តគ្រួសារ ពើហ្សូ (PEUGEOT) និងសប្បុរសធម៌ លើកទី៣នេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងអ្នកចូលរួមប្រមាណ១០០នាក់ ធ្វើដំណើរជាក្បួន ទៅកាន់តំបន់អូរសោម (ភ្នំ១៥០០) នៃខេត្តពោធិ៍សាត់ ការជួបជុំគ្នានៅពេលព្រឹកព្រលឹម នៅទីតាំងអគារលក់រថយន្តសាខាកាល់ម៉ែត។

ការរៀបចំកម្មវិធីដំណើរកម្សាន្តគ្រួសារ PEUGEOT និងសប្បុរសធម៌ ក៏មានការចូលរួមសហការឧបត្ថម្ភ ពីក្រុមហ៊ុនដែលឈរលើទស្សនវិស័យដូចគ្នា និងមានការចូលរួមឧបត្ថម្ភកម្មវិធីធំដោយក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងសហការឧបត្ថម្ភកម្មវិធីដោយធនាគារ HONG LEONG BANK ក្រុមហ៊ុន S Cool Cambodia Co.,Ltd ក្រុមហ៊ុន Forward Leasing Plc, PappaRich Cambodia, Ichiban Buffet, Texas Chicken Cambodia, Carl's Jr. Cambodia, Shabu Shabu On-Yasai Cambodia, Gyu-Kaku Japanese BBQ Cambodia។

លោកស្រី ហៃ រដ្ឋា ប្រធានគ្រប់គ្រងទូទៅ TH GROUP របស់ PEUGEOT CAMBODIA បានឱ្យដឹងថា កម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌នេះធ្វើឡើងលើកដំបូង នៅចុងឆ្នាំ២០២១ ក្រោមគោលបំណងបង្កើតនូវភាពសិទ្ធស្នាល រវាង PEUGEOT CAMBODIA និងអតិថិជនក៏ដូចជាការផ្តល់ជូននូវភាពសប្បាយរីករាយ ព្រមជាមួយបទពិសោធន៏ជាក់ស្ដែងក្នុងការប្រើប្រាស់រថយន្តពើហ្សូ (PEUGEOT) ដែលជាប្រភេទរថយន្តទំនើប ទាន់សម័យ សុវត្ថិភាព និងស៊ីវីល័យ ដែលជាម៉ាក់ដ៏ល្បីរបស់ប្រទេសបារាំង។

លោកស្រី ហៃ រដ្ឋា បានបន្ថែមថា កម្មវិធីដំណើរកម្សាន្តគ្រួសារ PEUGEOT និងសប្បុរសធម៌ ក៏បានចូលរួមចំណែកអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលជួយដល់សង្គមដោយការរៀបចំកម្មវីធីនេះ មានការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរកម្ពុជា ប្រចាំតំបន់ដើម្បីកំណត់សហគមន៍ក្រីក្រពិតប្រាកដ មានតម្រូវការគ្រឿងឧបភោគបរិភោគ និងទៅដល់សាលារៀននៅតាមទីជនបទដាច់ស្រយ៉ាលដែលមានតម្រូវការសម្ភារសិក្សា។

ជាក់ស្ដែងឆ្នាំនេះ ជាកម្មវិធីដំណើរកម្សាន្ដលើកទី៣ របស់គ្រួសារពើ ហ្សូ (PEUGEOT) និងសប្បុរសធម៌ គឺធ្វើឡើងនៅខេត្តពោធិ៍សាត់ អូរសោម (ភ្នំ១៥០០) ដោយ PEUGEOT CAMBODIA បានផ្ដល់ជាគ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សាដល់គ្រួសារសិស្សានុសិស្ស ចំនួន១០០នាក់ នៃសាលាបឋមសិក្សាថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជាចុងក្រោយ PEUGEOT CAMBODIA សូមថ្លែងអំណរគុណដល់ដៃគូរសហការទាំងអស់ ដែលតែងតែចូលរួម និងសហការក្នុងកម្មវិធីដំណើរកម្សាន្ត គ្រួសារ PEUGEOT និងសប្បុរសធម៌នេះ៕

សម្រាប់អតិថិជនដែលមានតម្រូវការរថយន្ត PEUGEOT គ្រប់ម៉ូដែល អាចធ្វើការទំនាក់ទំនងមកកាន់៖

- សាខាទី១ កាល់ម៉ែត: 𝟎𝟕𝟔 𝟕𝟑 𝟖𝟒 𝟑𝟔𝟖 | 𝟎𝟗𝟓 𝟗𝟗𝟗 𝟔𝟐𝟗
- សាខាងទី២ ពោធិ៍ចិនតុង: 𝟎𝟗𝟓 𝟕𝟕𝟕 𝟏𝟔𝟎
🎯ទីតាំងកាល់ម៉ែត: bit.ly/3Vvy5Jl
🎯ទីតាំងពោធិ៍ចិនតុង: https://bit.ly/49SGMV2