(ភ្នំពេញ)៖ សំណាងមនុស្សមើលមិនឃើញមែន យល់សប្តិថាគេឱ្យត្បូងពេជ្រក្រហម ១គ្រាប់ ស្អែកឡើងយកលុយ ២៥០០រៀល ទិញប៊ូសស្រ្តងត្រជាក់ៗញុំាប៉ូវកម្លាំង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពណ៌ក្រហមយ៉ាងស្រស់ស្អាត ១គ្រឿង រំភើបចិត្តខ្លាំងពេក ស្រែកហ៊ោខ្លាំងៗផ្អើលមួយរោងចក្រកាណាឌីយ៉ា វែងស្រេង។

អបអរសាទរម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោ លេខរៀង ០៤១ ពីប៊ូសស្រ្តង គឺបងប្រុស ឡាវ រស្មី អាយុ ៣០ឆ្នាំ មុខរបរធ្វើការសំណង់ និងភរិយាឈ្មោះ ភាព ច័ន្ទ អាយុ ៣៥ឆ្នាំ មុខរបរធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសម្ដី បងស្រី ច័ន្ទ បានប្រាប់ថា ស្វាមីរបស់គាត់យល់សប្តិឃើញគេឱ្យត្បូងពេជ្រក្រហមយ៉ាងស្រស់ស្អាត ១គ្រាប់ ហាក់ដូចជាឱ្យប្រផ្នូលល្អ ស្រាប់តែដូចសព្វមួយដងពេលម៉ោងសម្រាកបាយថ្ងៃត្រង់ គាត់តែងតែទិញប៊ូសស្រ្តងត្រជាក់ៗញុំាជុំគ្នាជាមួយមិត្តរួមការងារ គ្រាន់តែគាស់ញុំាភ្លាម ឃើញរូបរង្វាន់ឡានភ្លាម ញ័រដៃញ័រជើង ហើយស្រែកខ្លាំងៗថាគាត់ត្រូវរង្វាន់ឡាន ធ្វើឱ្យផ្អើលពេញមួយរោងចក្រមកចោមរោមអបអរសាទរគាត់។

នេះបានថាមានលុយត្រឹម ២៥០០រៀល ទិញប៊ូសស្រ្តងត្រជាក់ៗញុំា ដូចទិញបានឡានខ្លាញ់គោ ១គ្រឿងឱ្យខ្លួនឯងអ៉ីចឹង! ប៊ូសស្រ្តងឆ្ងាញ់ខ្លាំង ស្វាងចែស! ញុំាប៊ូសស្រ្តង មានឡានជិះ!