(ភ្នំពេញ)៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បុរី មេគង្គ លែន បានរៀបចំក្នុងការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស ដែលប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន ៦កន្លែង គឺ នៅសាកលវិទ្យាល័យ ន័រតុន ជំនាញ សំណង់ស៊ីវិល ចំនួន៣កន្លែង និង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញ ស្ថាបត្យកម្ម ចំនួន ៣កន្លែង ដោយទទួលបានអាហារូបករណ៍ ៥០% ៧៥% និង ១០០% រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ។

ការផ្តល់អាហារូបករណ៍មេគង្គ លែន សម្រាប់ ក្មួយៗដែលទើបប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យអប់រំ និងជាការលើកទឹកចិត្តដល់ក្មួយៗ ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អមួយសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម។

គួរបញ្ជាក់ផងដែរថា បុរី មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកមួយនៅកម្ពុជា គួរជាទីទុកចិត្តបំផុត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងត្រូវបានគេទទួលស្គាល់ទាំងគុណភាពនៃសំណង់ម៉ូតផ្ទះស្អាតដាច់គេនៅគ្រប់ប្រភេទគម្រោង ទាំងអស់របស់បុរី ផងដែរ។

បុរី មេគង្គ លែន មិនត្រឹមតែបានចូលរួមក្នុងការអភិវឌ្ឍន៍ផ្នែកអចនលទ្រព្យអោយកាន់តែរីកចម្រើនប៉ុណ្ណោះទេ ក្នុងនោះយើងបានសង្កេតឃើញថា បុរី បានផ្តល់ការងារជាច្រើនកន្លែង ដល់បុគ្គលិក កម្មករ និយោជិក ស្របពេលដែលបុរី មានការលូតលាស់និង ឈានទៅមុខយ៉ាងឆាប់រហ័ស ផងដែលនោះធ្វើអោយបុរី តែងតែជួយគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់សង្គមជាតិក្នុងការងារមនុស្សធម៌ ចូលរួមចំណែកទៅកាន់រាជរដ្ឋាភិបាល តាមរូបភាពផ្សេងៗ ដូចជា៖ ការរក្សាបុគ្គលិក ក្នុងអំឡុងពេលកូវីដ ការផ្តល់ជំនួយប្រាក់ឧបត្ថម្ភសប្បុរសធម៌ ទៅតាមកម្មវិធីផ្សេងៗ ជាក់ស្តែងដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សជាដើម ល។ល។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៩៩៩ ២៧៩ ដែលមានទីតាំង : https://maps.app.goo.gl/1ZKoqtscieveohFE9