(បរទេស)៖ ខ្សែភាពយន្តដ៏ល្បីរបស់ DC ចំណងជើងថា «Aqumaman and the lost Kingdom» ទើបតែបង្ហាញថ្ងៃជាក់លាក់ក្នុងចាក់ផ្សាយ និងបង្ហាញ Trailer ឈុតឆាកពិសេសៗ ជាច្រើនហូរហែ ខណៈទស្សនិកជនកំពុងទន្ទឹងរង់ចាំក្នុងការទស្សនា ត្បិតរឿងនេះគ្រោងចាក់បញ្ចាំងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ។

បើគេនៅចាំមិនភ្លេច កាលពីវគ្គមុន គឺ «Aquaman (he’s not around here)» ដែលបានចាក់បញ្ចាំងរួចរាល់កាលពីឆ្នាំ២០១៨ មានការចរូលរួមសម្តែងដោយតារាសម្ដែងល្បីៗ ដូចជាលោក Jason Momoa, Amber Heard ,Willem Dafoe, Nicole Kidman នោះ គឺអាចរកប្រាក់ចំណូលបានរហូតដល់ ១.១៥២ពាន់លានដុល្លារជុំវិញពិភពលោក។ ភាពយន្តកាលណោះ គឺមានរយៈពេល២ម៉ោង ២៣នាទី តែបើក្រឡេកមកមើល Trailer រឿងថ្មី «Aquaman and the lost kingdom» ក៏មិនធម្មតាប៉ុន្មានដែរ។

ទោះជាយ៉ាងណាក៏ដោយ គេក៏មិនអាចរំពឹងទុកមុនបានដែរថាតើ «Aquaman and the lost kingdom» ថ្មីនេះ មានសមត្ថភាពអាចបំបែកកំណត់ត្រា រកប្រាក់បានច្រើនជាង Aquaman ២០១៨ ឬអត់នោះ? ខណៈរឿងថ្មីនេះ នឹងចាក់ផ្សាយគ្រប់រោងកុនទូទាំងពិភពលោក នៅថ្ងៃទី២២ ធ្នូ២០២៣ ឆាប់ៗខាងមុខនេះ៕