(ភ្នំពេញ)៖ Fashion show នាពេលបច្ចុប្បន្ន កាន់តែក្លាយជាចំណាប់អារម្មណ៍ របស់មហាជនក្នុងប្រទេសកម្ពុជាខ្លាំងឡើងៗ។ ក្នុងនោះកម្ពុជាក៏កម្មវិធី Fashion show ជាច្រើនកម្មវិធី ហើយបានបង្ហាញស្នាដៃសម្លៀកបំពាក់ច្រើនប្រភេទ មិនថាប្រ៊េនក្នុងស្រុក និងក្រៅស្រុក។ កម្មវិធីនេះបានធ្វើឲ្យកក្រើកដល់មជ្ឈដ្ឋាន Fashion នៅកម្ពុជា ជាពិសេសបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សារព័ត៌មានរបស់ប្រទេសថៃ និងបានជួយផ្សព្វផ្សាយពីវិស័យបង្ហាញម៉ូដរបស់កម្ពុជា ឲ្យកាន់ទូលំទូលាយ និងល្បីល្បាញបន្ថែមទៀត។

នាចុងឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ដើបង្ហាញម៉ូតបានសម្រុកចេញមករៀបចំ មានច្រើនខ្លាំងមែនទែន ដែលបានប្រមូលផ្ដុំទៅដោយអ្នកបង្ហាញម៉ូតស្អាតៗជាច្រើនរូប ប៉ុន្តែក្នុងនោះមហាជនមានការចាប់អារម្មណ៍ លើកម្មវិធីបង្ហាញម៉ូតមួយ ដែលធ្វើឡើងក្នុងឱកាសសម្ពោធហាងលក់សម្លៀកបំពាក់ De Showroom by Sophea និង De Showroom Couture បានអញ្ជើញតារាល្បីខ្មែរ និងថៃមកដើរបង្ហាញម៉ូតរ៉ូបថ្មីៗ ប្រចាំចុងឆ្នាំ។

តារាបង្ហាញម៉ូដល្បីៗ ដូចជា Pancake, សៃហ្វុង និង ឯម គុណថង បានរួមគ្នាបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ ជាមួយម៉ូតសម្លៀងជាដប់ប្រ៊នល្បី ដែលគ្រប់គ្នានឹកមិនថា មានលក់នៅស្រុកខ្មែរ ក្នុងពេលបច្ចុប្បន្នមានដូចជា «PHACHAS Bangkok, Cherz, Valentier, Natacha Van, KANAPOT, ENSEMBLE, NARONG, La Boutique, SENSE’s STUDIO, NICHP និង POEM»

ម៉ូតសម្លៀកបំពាក់ដែលបានបង្ហាញក្នុងកម្មវិធីនោះ អ្នកទាំងអស់គ្នាអាចចូលទៅស្វែងរកបាននៅក្នុង page https://instagram.com/deshowroombysophea?igshid=OGQ5ZDc2ODk2ZA== និង https://instagram.com/deshowroom_couture?igshid=OGQ5ZDc2ODk2ZA== (https://instagram.com/deshowroom_couture?igshid=OGQ5ZDc2ODk2ZA==) ឬអាចទៅមើលផ្ទាល់ដល់ទីតាំងរបស់ហាង De showroom មានអាសយដ្ឋានផ្ទះលេខ២២ Street ៣២២ បឹងកេងកង១ភ្នំពេញ លេខទំនាក់ទំនង ០៧០ ៧៧៧ ៦១០/ ០១១ ២០០ ៧១៩។

កញ្ញា Kon Ant ជាអ្នកសិល្បៈមួយរូប ដែលកំពុងលេចធ្លោក្នុងពេលបច្ចុប្បន្ន បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធី បានលើកឡើងថា «នាងធ្លាប់ចូលរួមក្នុងកម្មវិធី Fashion ជាច្រើន តែនេះជាលើកទី១ ដែលចូលរួមកម្មវិធីមានការបង្ហាញម៉ូតរួមគ្នា រវាងតារាល្បីខ្មែរ និងថៃ។ ទីតាំងរៀបចំកម្មវិធីស្អាត Concept រៀបចំកម្មវិធីពិតជាប្លែក ខុសពី Fashion show មុនដែលកញ្ញាបានចូលរួម»

ព្រឹត្តិការណ៍ដើបង្ហាញម៉ូតនេះ បង្ហាញការភ្ញាក់ផ្អើលដល់បណ្ដាគផ្សព្វផ្សាយជាច្រើន ក្នុងនោះសារព័ត៌មានរបស់ថៃ TV3 ក៏បានលើកសរសើរ ពីការរៀបចំរបស់កម្មវិធីថា ធ្វើឡើងពិតជាប្រណិត និងពិសេសមែន ដែលធ្វើឲ្យមានការដើរលើឆាកតែមួយ រវាងម៉ូដែលខ្មែរ និងថៃ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះក៏មានការចូលរួមគាំទ្រពេញទំហឹង ពី Air Asia , ប៉េងហួត Grand Hall និង Charles & Keith ដែលបានសម្របសម្រួលដល់ការរៀបចំកម្មវិធីឲ្យកាន់តែរលូន។ តើលោកអ្នកចង់ឲ្យមានព្រឹត្តិការណ៍នេះ កើតឡើងម្ដងទៀតទេ?