(ភ្នំពេញ)៖ យោងតាមយុទ្ធនាការចែកបង់អង្គុយ ចំនួន ១ម៉ឺនបង់ ដែលគិតជាទឹកប្រាក់មានចំនួន ២លានដុល្លារ ជូនដល់សាធារណជនទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ខ្មែរ ប៊ែវើរីជីស បានដឹកជញ្ជូនបង់អង្គុយចំនួន ៥៥បង់ ទៅកាន់ទីតាំងចំនួន ៨ ក្នុងខេត្តកំពត ដើម្បីដាក់ជូនឱ្យបងប្អូនក្នុងខេត្តកំពតប្រើប្រាស់តាមតម្រូវការ។

សម្រាប់ទីតាំងទាំង៨ដែល ខ្មែរ ប៊ែវើរីជីស បានដាក់បង់អង្គុយ៥៥បង់ ជូនក្នុងខេត្តកំពត រួមមាន៖
*១៖ វិទ្យាល័យសម្តេច ជា ស៊ីម អង្គរជ័យ ១០បង់
*២៖ វិទ្យាល័យ សម្តេចហ៊ុនសែនអង្គសុរភី ១៥បង់
*៣៖ វត្ត យសមន្ត្រី ៥បង់
*៤៖ សាលាបឋមសិក្សា សំឡាញ ៥បង់
*៥៖ វិទ្យាល័យសម្តេចហ៊ុន សែន អង្គស្តុក ៥បង់
*៦៖ អនុវិទ្យាល័យ អង្គរជាតិ ៥បង់
*៧៖ វត្ត សំឡាញ ៥បង់
*៨៖ សាលាបឋមសិក្សា អង្គសុរភី ៥បង់។

ដើម្បីស្នើសុំបង់អង្គុយ សាលារៀន មន្ទីរពេទ្យ គ្រប់ស្ថាប័នរដ្ឋនិងឯកជន អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 061/067/069 902 902។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរ១០០% និងជាក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈឈានមុខគេនៅកម្ពុជា ដោយការអនុលោមស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានពានរង្វាន់គ្រប់គ្រងចង្វាក់ផលិតកម្មលំដាប់ពិភពលោក និងទទួលបានវិញ្ញាបនបត្រធំៗពីរគឺ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រង គុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ លើសពីនេះ គ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ៣៣គ្រឿង បញ្ជាក់ពីគុណភាព ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងយកបេះដូងមកគិតគូរពីទំនួលខុសត្រូវសង្គម ដោយបង្ហាញពីការយកចិត្តទុកដាក់យ៉ាងពិតប្រាកដ ចំពោះការអភិវឌ្ឍសង្គមឱ្យមានការប្រសើរ ជាងមុន តាមរយៈរូបភាពសប្បុរសធ៌ម និងការឧបត្ថម្ភជាច្រើន។ ដូចនេះ ដើម្បីលើកកម្ពស់ទង្វើល្អក្នុងសង្គម ចូលរួមគាំទ្រផលិតខ្មែរ ទាំងអស់គ្នា ដោយគាំទ្រផលិតផល ខ្មែរ ប៊ែវើរីជីស៕