(ភ្នំពេញ)៖ ក្រុមហ៊ុន អាណាណា កុំព្យូទ័រ ដែលជាក្រុមហ៊ុនល្បី ក្នុងការនាំចូលម៉ាស៊ីនកុំព្យូទ័រ គ្រឿងអេឡិចត្រូនិចជាច្រើនប្រភេទ និងផ្តល់ជូននូវសេវាកម្មបច្ចេកវិទ្យាទំនើបៗ បានប្រារព្ធពិធីជប់លៀង ដើម្បីជួបជុំដៃគូអាជីវកម្ម និងតំណាងចែកចាយផលិតផល ក៏ដូចជាការដាក់បង្ហាញនូវផលិតផលថ្មី សម្រាប់អាជីវកម្ម។

កម្មវិធីនេះ បានរៀបចំឡើងនៅសណ្ឋាគារ SUN & MOON នារាត្រីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីដៃគូសហការធំៗរួមមាន ក្រុមហ៊ុន DELL Technologies ក្រុមហ៊ុន Ruijie និង ក្រុមហ៊ុនVertiv។

ក្នុងឱកាសដ៏ឱឡារិកនេះ លោក ស្រៀង ទីតូ អគ្គនាយក នៃក្រុមហ៊ុន អាណាណា កុំព្យូទ័រ បានថ្លែងចំណាប់អារម្មណ៍ខ្លី អំពីការសរុបនូវការពិភាក្សា ការដោះស្រាយគន្លឹះរួម ដើម្បីពង្រឹងនូវអាជីវកម្ម ឲ្យមានភាពរីកចម្រើន ក៏ដូចជាបរិយាយត្រួសៗអំពីបទពិសោធបម្រើសេវាកម្មបចេ្ចកវិទ្យាដល់អតិថិជន។

លោក ស្រៀង ទីតូ បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន អាណាណា កុំព្យូទ័រ ត្រូវបានស្គាល់យ៉ាងច្បាស់ ពីសំណាក់អតិថិជន មិនថាជាស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបណ្តាក្រុមហ៊ុនឯកជន នៅក្នុងប្រទេសកម្ពុជា ថាជាក្រុមហ៊ុនដែលនាំចូល និងលក់នូវទំនិញអេឡិចត្រូនិក សុទ្ធសឹងតែមានគុណភាព តម្លៃសមរម្យ គួបផ្សំនឹងសេវាកម្ម ធានាច្បាស់លាស់ជូនអតិថិជន ពោល ទំនិញមានគុណភាព នៅក្នុងទីផ្សារកម្ពុជា និងសម្រាប់អតិថិជន ដែលនេះ ជាកត្តាជំរុញឲ្យក្រុមហ៊ុន អាណាណា កុំព្យូទ័រ មានភាពជោគជ័យលើវិថីបច្ចេកវិទ្យានេះ រហូតទល់បច្ចុប្បន្ន។

ជាកិច្ចបញ្ចប់ លោក ស្រៀង ទីតូ បានថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម និងបានរៀបចំនូវការចាប់រង្វាន់ជាច្រើនថែមទៀត ដល់ដៃគូសហការ និងភ្ញៀវកិត្តិយស សម្រាប់វត្តមានដ៏ថ្លៃថ្លានេះ។

ប្រសិនបើ អតិថិជន មានចំណាប់អារម្មណ៍ ក្រុមហ៊ុន អាណាណា កុំព្យូទ័រ មានអាសយដ្ឋាននៅអគារលេខ៩៥ តាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ឬសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ៖ ០២៣ ២១១ ៥៤៣៕