(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនសាប៊ូ អូកា បានចូលរួមគាំទ្រ និងជំរុញការផ្សព្វផ្សាយយ៉ាងសកម្ម ដោយបានរៀបចំព្រឹត្តិការណ៍កំសាន្តជាច្រើន ឡើងកក្រើកកោះពេជ្រ ដោយបានអញ្ជើញសិល្បករ-សិល្បការិនី មានទាំងតារាកំប្លែង តារាតិកតុក និងតារាសម្ដែងល្បីៗក្នុងប្រទេសជាច្រើនរូប មកចូលរួមសម្ដែង ដើម្បីញាំងព្រឹត្តិការណ៍ក្នុងឆ្នាំនេះ ឲ្យកាន់តែសប្បាយរីករាយ បន្ទាប់ពីខកខានធ្វើអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។​

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនសាប៊ូ អូកា ក៏បានដាក់បង្ហាញផលិតផលថ្មី រូបមន្តថ្មី បច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានគុណភាពស្តង់ដារជប៉ុន ដែលបានឆ្លងកាត់ពិនិត្យ និងវាយតម្លៃគុណភាពពីមន្ទីរពិសោធន៍ជប៉ុន និងបានទទួលស្គាល់គុណភាពកម្រិត ISO, GMP និង HALAL មានក្លិនក្រអូបជាប់បាន៣៦៥ថ្ងៃ ប្រកបដោយគុណភាព សុវត្ថិភាព និងសន្សំសំចៃខ្ពស់ ព្រមទាំងបានចែក FREE ១០ម៉ឺនកញ្ចប់ ជូនបង ប្អូនដែលអញ្ជើញមកពីទីជិត-ឆ្ងាយ។

អូកា សាប៊ូទឹកបោកសម្លៀកបំពាក់គុណភាពស្តង់ដារជប៉ុន រូបមន្តថ្មី Oxi បច្ចេកវិទ្យាចុងក្រោយ ជម្រះស្នាមប្រឡាក់ពីខាងក្នុង លើក សម្រស់ពណ៌ក្រណាត់ ធ្វើឲ្យសាច់ក្រណាត់ទន់ ភ្លឺ កម្ចាត់ក្លិនញើសផ្តល់ក្លិនក្រអូប៣៦៥ថ្ងៃ (មានតែសាប៊ូ អូកា មួយគត់) ហើយមាន pH ស្មើទឹកមិនបង្កឲ្យរលាកស្បែក មិនរោល មិនកាត់ដៃ និងមិនរបកស្បែក គុណភាពសុវត្តិភាព និងសន្សំសំចៃខ្ពស់ ប្រើប្រាស់ចំ ណេញជាងសាប៊ូម្ស៉ៅរហូតដល់ ៣ដងឯណោះ៕