(អារ៉ាប៊ីសាអូឌីត)៖ ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo នៅពេលរូបលោកលេងបាន ១២០០ប្រកួតហើយ ក្នុងការបង្ហាញខ្លួនជាមួយកម្រិតអាជីព និងអាចរកបាន ១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបានសម្រេច ១គ្រាប់ ក្នុងជំនួបដែលក្រុម Al-Nassr យកឈ្នះក្រុម Al-Riyadh ៤-១ ក្នុងលីគ Saudi Professional League រដូវកាលនេះ។

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo គិតមកដល់ពេលនេះលេងបាន ១៥ប្រកួតរកបាន ១៦គ្រាប់ហើយជាមួយក្រុម Al-Nassr ក្នុងរដូវកាលនេះ ខណៈបើគិតសរុបទាំងអស់នៅការបង្ហាញខ្លួននោះ មានសរុបចំនួនជាង ១២០០ប្រកួត បូករួមតាំងពីនៅឈុតយុវជន ដ្បិតស្ថិតិនេះនៅតិចជាអតីតអ្នកចាំទីអង់គ្លេស លោក Peter Shilton ត្រូវបានគេទទួលស្គាល់បានបង្ហាញខ្លួនកម្រិតអាជីពចំនួន ១៣៥៧ប្រកួត។

Ronaldo ក៏ត្រូវបានកត់សម្គាល់ថា បានលេងលើកទី ១០០០ កាលពីបង្ហាញខ្លួនជាមួយក្លិប Juventus និងការរកបានគ្រាប់បាល់ កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ថិតក្នុងលីគអ៉ីតាលី Serie A នឹងកំពុងឈរជាកីឡាករដែលស៊ុតបានច្រើនគ្រាប់ជាគេឱ្យក្រុមជម្រើសជាតិ ដោយគិតមកដល់ពេលនេះមាន ២៣៩គ្រាប់បណ្តោះអាសន្ន។

បច្ចុប្បន្ន Ronaldo បានស៊ុតបញ្ចូលទីទាំងនៅជម្រើសជាតិ និងក្រុមអាជីពសរុបបាន ៨៨៦គ្រាប់ក្នុងប្រវត្តិសាស្ត្រ ខណៈការឈានដល់ ១២០០ប្រកួតនេះ គឺមានការបង្ហាញខ្លួនជាមួយក្រុម Sporting ១៣លើក, Manchester United ៣៤៦លើក, Real Madrid ៤៣៨លើក, Juventus ១៣៤លើក, Al-Nassr ៤៦លើក និងជាមួយជម្រើសជាតិ ២០៥លើក៕