(ភ្នំពេញ)៖ គ្រាន់តែទៅមើលការប្រគំតន្ត្រីនិងប្រដាល់គុនខ្មែរសោះអតិថិតិជន៤រូបរបស់ ខ្មែរ ប៊ែវើរីជីស ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ម្នាក់មួយគ្រឿងភ្លាមៗ កាលពីថ្មីៗនេះ។ 

អតិថិជនសំណាងទាំង៤រូបរួមមាន៖

១) ឈុន គឺមសេង រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ឈ្នះរង្វាន់ម៉ូតូពីមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT ដែលប្រព្រឹត្តឡើងនៅខេត្តតាកែវ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣

២) យុង ដារា រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ឈ្នះរង្វាន់ម៉ូតូពីមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស ដែលប្រព្រឹត្តឡើងនៅខេត្តតាកែវ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣

៣) ឆាត់ គិន រស់នៅភូមិព្រេចត្បូង ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឈ្នះរង្វាន់ម៉ូតូពីមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BOND FOR MORE TOUR CONCERT ដែលប្រព្រឹត្តឡើងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣

៤) ជុន ចាន់រ៉ា រស់នៅភូមិបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឈ្នះរង្វាន់ម៉ូតូពីមហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BOND FOR MORE TOUR CONCERT ដែលប្រព្រឹត្តឡើងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣​។ 

នៅចុងសប្តាហ៍នេះ ថ្ងៃទី៩ និងទី១០ ខ្មែរ ប៊ែវើរីជីស នឹងនាំព្រឹត្តិការណ៍៣ធំៗទៅកាន់បងប្អូនខេត្តក្រចេះ និងខេត្តសៀមរាប ដែលមានដូចជា៖ 

១) មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ TOUR CONCERT រៀបចំឡើងនៅខេត្តក្រចេះ ថ្ងៃទី៩ ចាប់ពីម៉ោង ៨យប់តទៅ

២) មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរប្រចាំប្រទេស WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស រៀបចំឡើងនៅខេត្តក្រចេះ ថ្ងៃទី១០ ចាប់ពីម៉ោង ៧យប់តទៅ

៣) មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស CAMBODIA BOND FOR MORE TOUR CONCERT រៀបចំឡើងនៅខេត្តសៀមរាបរយៈពេល ២ថ្ងៃ គឺថ្ងៃទី៩ និងទី១០ ចាប់ពីម៉ោង៨យប់តទៅ។ 

សូមបងប្អូនចូលរួមកំសាន្តសប្បាយជាមួយព្រឹត្តិការណ៍ទាំង៣ដោយសេរី និងទទួលយកឱកាសដើម្បីក្លាយជាម្ចាស់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី​ភ្លាមៗ និងឈ្នះរង្វាន់ជាច្រើនផ្សេងទៀតពីការប្រគំតន្ត្រី ដោយគ្រាន់តែ បងប្អូនទិញផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោតក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗក្នុងល័កខណ្ឌបងប្អូនត្រូវតែមានវត្តមានក្នុងព្រឹត្តិការណ៍ពេលដែលពិធីករហៅឈ្មោះនិងលេខសន្លឹកឆ្នោត៕

បងប្អូនក៏អាចមើលការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMBODIA BEER និងភេសជ្ជៈប៉ូវកម្លាំង វើក ផងដែរ៖
CAMBODIA BEER៖ https://www.facebook.com/cambodiabeer WURKZ៖ https://www.facebook.com/WurkzCambodia