(លីវើភូល)៖ ក្លិបបាល់ទាត់ស្ករគ្រាប់ Everton បានឆ្លងផុតពីតំបន់កាត់ចេញពី Premier League បន្ទាប់ពីបន្ថែម ៣ពិន្ទុក្នុងដីនាយប់មិញនេះ តាមរយៈលទ្ធផលឈ្នះ ៣-០ ទៅលើគូប្រជែងសារិកាព្រៃ Newcastle United នៅកីឡដ្ឋាន Goodison Park។

ការប្រកួតបញ្ចប់សប្តាហ៍ទី១៥ នៃជើងទី១ Everton ដែលទើបរងពិន័យកាត់ ១០ពិន្ទុនាពេលថ្មីៗនេះចេញពីលីគកំពូលអង់គ្លេស ដោយសារល្មើសច្បាប់ហិរញ្ញវត្ថុនោះ បានងើបចេញពីតំបន់គ្រោះថ្នាក់ ដោយឡើងទៅឈរនៅលេខរៀងទី១៧ ជាបណ្តោះអាសន្នវិញ ជាមួយនឹង ១០ពិន្ទុក្នុងដៃ មាន ១ពិន្ទុផងដែរ បើប្រៀបធៀបជាមួយ Luton Town ដែលកំពុងស្ថិតក្នុងតំបន់គ្រោះថ្នាក់នាពេលនេះ។

វាមានត្រឹមតែ ២០ថ្ងៃប៉ុណ្ណោះ នៅពេលក្រុមដឹកនាំដោយលោក Sean Dyche ដែលស្ថិតក្នុងបន្ទាត់ក្រហម ពីលេខរៀងទី១៤ ធ្លាក់មកលេខទី១៨ វិញគិតត្រឹមសប្តាហ៍ទី១៤ ហើយក៏ជាជ័យជម្នះទី២ ជាប់ៗគ្នាផងដែរសម្រាប់ពួកគេ ក្រោយពេលយកឈ្នះម្ចាស់ផ្ទះ Nottingham Forest ១-០ ក្នុងលីគកាលពីរាត្រីថ្ងៃសៅរ៍មកដែរ៕