(បរទេស)៖ បន្ទាប់ពីដំណើរប្រគំតន្ត្រីទេសចរណ៍ បំបែកកំណត់ត្រារកចំណូលបានច្រើនបំផុត និងក្លាយខ្លួនជាសិល្បករតន្ត្រី ដែលមានការផ្សាយច្រើនជាងគេបំផុត របស់ពិភពលោកក្នុងឆ្នាំ២០២៣, ពេលនេះ Taylor Swift ទទួលបានពានរង្វាន់មួយទៀតពីទស្សនាវដ្តី Time ដោយក្លាយជា «បុគ្គលឆ្នើមប្រចាំឆ្នាំ»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។

ទស្សនាវដ្តីអាមេរិក Time បានប្រកាសថា Taylor Swift បានឈ្នះពានរង្វាន់ «Person of the Year» ខណៈឥទ្ធិពលរបស់នាងកំពុងឈានដល់កម្រិតកំពូល ក្រោយការប្រឡូកសិល្បៈជាង ២ទសវត្សរ៍។ នាងជាមនុស្សដំបូងគេក្នុងវិស័យសិល្បៈ ដែលទទួលបានពានរង្វាន់នេះ ខណៈតារាវ័យ ៣៣ឆ្នាំរូបនេះ បានចំណាយពេលពេញមួយឆ្នាំ២០២៣ ធ្វើដំណើរប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោក «Eras Tour» ដោយការប្រគំតន្ត្រីនេះ បានបំបែកកំណត់ត្រារកចំណូលបានខ្ពស់បំផុត និងបានជំរុញសេដ្ឋកិច្ចនៃទីក្រុងទាំងអស់ ដែលនាងបានទៅទស្សនា។

គួរជម្រាបថា ក្រៅពីតារាចម្រៀង Taylor Swift គឺមានបុគ្គលល្បីៗជាច្រើនទៀត ដែលបានទទួលពានរង្វាន់នេះ ត្បិតកាលពីឆ្នាំ២០២២ ពានរង្វាន់នេះត្រូវបានទស្សនាវដ្ដី Time ប្រគល់ឲ្យប្រធានាធិបតីអ៊ុយក្រែន Zelenskiy ,មហាសេដ្ឋី Elon Musk, អតីតប្រធានាធិបតី Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ៕