(ភ្នំពេញ)៖ បន្ទាប់ពីលេចមុខបានប៉ុន្មានខែរួចមក ភេសជ្ជៈប៉ូវកម្លាំង «KIZZ» រសជាតិម៉ុងតុល បានក្លាយជាភេសជ្ជៈមួយក្នុងទីផ្សារ ដែលកំពុងពេញនិយម និងទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ រួមទាំងអ្នកលក់បន្តជាច្រើននៅកម្ពុជា។

យោងទៅតាមការបញ្ជាក់ប្រាប់ របស់តំណាងចែកចាយភេសជ្ជៈប៉ូវកម្លាំង «KIZZ» បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យទីផ្សាររបស់ភេសជ្ជៈប៉ូវកម្លាំង «KIZZ» មានភាពមមាញឹកលើសពីការរំពឹងទុក គឺដោយសារតែភេសជ្ជៈប៉ូវកម្លាំង «KIZZ» មានរសជាតិឆ្ងាញ់ ក្លិនប្រហើរ ធ្វើឲ្យខ្យល់ដង្ហើមស្រស់ស្រាយ ជាពិសេសកំប៉ុងមានភាពទាក់ទាញ ដោយមាន Kizzmoji រហូតទៅដល់ ៣៦រូប។ លើសពីនេះ ភេសជ្ជៈប៉ូវកម្លាំង «KIZZ» មានរង្វាន់ច្រើន ដោយរង្វាន់ធំបំផុត គឺរថយន្តទំនើប Toyota Raize ស៊េរីថ្មី។

តំណាងចែកចាយរបស់ ខ្មែរប៊ែវើរីជីស បានបន្តឲ្យដឹងទៀតថា ពួកគាត់តែងតែទុកចិត្តទៅលើគ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ថាជាផលិតផលដែលមានគុណភាពខ្ពស់ មានសុវត្ថិភាពក្នុងការប្រើប្រាស់ និងផលិតតាមស្តង់ដារអន្តរជាតិ ដែលហ៊ានបើកចំហរឲ្យគ្រប់សាធារណជន បានឃើញពីដំណើរចង្វាក់ផលិតកម្មក្នុងរោងចក្រ។

គួរបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស គឺជារោងចក្រផលិតស្រាបៀរ និងភេសជ្ជៈឈានមុខគេនៅកម្ពុជា ដែលទទួលបានពានរង្វាន់គ្រប់គ្រង ចង្វាក់ផលិតកម្មលំដាប់ពិភពលោក, វិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាពលំដាប់ ISO 9001, និងវិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001 ហើយគ្រប់ផលិតផលទាំងអស់របស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ៣៣គ្រឿង ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection។

KIZZ ឆ្ងាញ់...ត្រជាក់ជាប់មាត់!៕