(ភ្នំពេញ)៖ កាលពីថ្មីៗនេះ គូស្នេហ៍ដែលទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង ១០គូ ក្នុងចំណោម ២០០គូ បានបទពិសោធន៍ដ៏អស្ចារ្យពី CAMBODIA BEER បន្ទាប់ពីទិញយកកញ្ចប់មង្គលការសម្រាប់ថ្ងៃជ័យរបស់ខ្លួន។

អតិថិជនដែលជាគូស្នេហ៍សំណាង បានទទួលទានអាហាពេលល្ងាចនៅ The Winds ស្កាយបារ និងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បន្ទាប់ពីទស្សនាច្រវាក់ផលិតកម្មរោងចក្រ ខ្មែរ ប៊ែវើរីជីស។ បន្ថែមពីលើនេះ CAMBODIA BEER ក៏បានផ្តល់ការជិះ Helicopter តម្លៃជាង៧លានដុល្លារ របស់ ជីប ម៉ុង សម្រាប់គូស្នេហ៍មួយគូដែលបានជ្រើសរើស CAMBODIA BEER ប្រភេទដបគឺ CAMBODIA PREMIUM DRAFT BEER។

សូមបញ្ជាក់ផងដែរថា កញ្ចប់ក្រេបទឹកឃ្មុំរបស់ CAMBODIA BEER ពីរធំៗផ្សេងគ្នាសម្រាប់ CAMBODIA PREMIUM DRAFT BEER ឬ CAMBODIA PREMIUM BEER ដប និង CAMBODIA BEER ប្រភេទកំប៉ុង។ ទិញ CAMBODIA PREMIUM DRAFT BEER ឬ CAMBODIA PREMIUM BEER ដប ចំនួន ៥០កេសឡើងទៅ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ អតិថិជន ១០០នាក់ដំបូង ទទួលបានកាដូចំនួន៣ពី CAMBODIA BEER រួមមាន៖ ការជិះ Helicopter តម្លៃវាល់លានដុល្លាររបស់ ជីប ម៉ុង, ការទទួលទានអាហារពេលល្ងាចបែបរ៉ូមែនទិចនៅ The Winds ស្កាយបារ និង ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។

កញ្ចប់រង្វាន់សម្រាប់អតិថិជនដែលទិញ CAMBODIA BEER ប្រភេទកំប៉ុង ៥០កេសឡើងទៅ ទទួលបានកាដូពី CAMBODIA BEER ជាមួយនឹងការទទួលទានអាហារពេលល្ងាចបែបរ៉ូមែនទិចនៅ The Winds ស្កាយបារ និងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។

លើសពីកញ្ចប់ក្រេបទឹកឃ្មុំទាំងពីរ CAMBODIA BEER ក៏មានការចាប់រង្វាន់សន្លឹកឆ្នោតរកគូស្វាមីភរិយាសំណាងជាងគេដែលនឹងឈ្នះរថយន្តទំនើប FORD RANGER ២០២៣ និងទូរស័ព្ទ iPhone ស៊េរីថ្មី ជារៀងរាល់ខែ៕

CAMBODIA BEER អាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែម ជាមួយរង្វាន់កាន់តែអស្ចារ្យ!