(ភ្នំពេញ)៖ ត្រៀមៗ កក់ផ្ទះពីអ័រគីដេ ទទួលបានតម្លៃពិសេសភ្លាមៗ នៅក្នុងឱកាសប៉្រូម៉ូសិន Year End Mega Sales សម្រាប់ចុងឆ្នាំ២០២៣ ឈានចូល ២០២៤ លោក លោកស្រី នឹងចំណេញទ្វេរដង ទទួលបានទាំងផ្ទះក្នុងក្តីស្រម៉ៃ និងឱកាសចំណេញជាង ៥០.០០០ដុល្លារ រួមជាមួយនឹងកាដូជាច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានកន្លងមក។

លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានថ្លែងថា «ការផ្តល់ជូនខាងលើនេះ គឺដើម្បីចូលរួមអបអរសាទរ បំណាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី និងផ្តល់នូវភាព ងាយស្រួលជូនលោក លោកស្រីដែលមានបំណងចង់បាន លំនៅឋានក្នុងក្តីស្រម៉ៃនៅក្នុងឆ្នាំថ្មីខាងមុខនេះ ជាមួយភាពងាយស្រួលក្នុងការបង់ប្រាក់ប្រចាំខែ ថែមទាំងទទួលបានប្រូម៉ូសិនសរុបជាង ៥០.០០០ដុល្លារ និងជូនកាដូជាច្រើនផងដែរ»។

លោកក៏បានបញ្ជាក់ផងដែរថា អ័រគីដេ Year End Mega Sales មានសម្រាប់គ្រប់គម្រោងប្រភេទផ្ទះរបស់ក្រុមហ៊ុន ដូចជា អ័រគីដេ ដឹប៊ូតានិចស៊ីធី ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វារ លើផ្លូវជាតិលេខ6A និង អ័រគីដេ ដឹពោធិ៍ចិនតុង ដែលមានទីតាំងនៅទល់មុខអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវ 105K ។

លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ក្នុងការជាវគ្រប់ប្រភេទផ្ទះ មិនថាជាផ្ទះអាជីវកម្ម វីឡាភ្លោះ វីឡាកូនកាត់ វីឡាទោល សុំកុំឲ្យឱកាសដ៏ល្អនេះកន្លងហួសឲ្យសោះ លោក លោកស្រីអាចមកទទួលយកព័ត៌មានបន្ថែមពីក្រុមការងារផ្នែកលក់ នៅការិយាល័យលក់ដែលនៅជិតលោក លោកស្រី៕


ហ្វេសប៊ុក៖ https://www.facebook.com/orkide.development