(ភ្នំពេញ)៖ GANZBERG ឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន ផឹកស្រួល ស្រួលផឹក! ក្រុមការងារ GANZBERG បានចុះទៅប្រគល់រង្វាន់យក្ស ដល់ទីតាំងអតិថិជនដែលបានឈ្នះរង្វាន់ រថយន្ត Pick Up ខ្លាញ់គោចំនួន ១គ្រឿង និងម៉ូតូ YAMAHA FZ ចំនួន ៣គ្រឿង ដល់ទីតាំងអតិថិជនបន្តទៀតហើយ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ។

អតិថិជនដែលបានឈ្នះរង្វាន់ មានដូចនេះជា៖ ឈ្មោះ ដាញ់ ហួន រស់នៅភូមិជប់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឈ្នះរង្វាន់រថយន្តលេខរៀងទី១៨៩, ឈ្មោះ មុត ស្រីមុំ រស់នៅភូមិត្រពាំងអំពិល ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឈ្នះរង្វាន់ម៉ូតូធំលេខរៀងទី ២ ២៩៣, ឈ្មោះ នាង ស៊ីឌឿន រស់នៅភូមិប្រសូត្រទី២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឈ្នះម៉ូតូធំលេខរៀងទី ២៣៤៤ និងឈ្មោះ ម៉ឹក ឡេង រស់នៅភូមិជប់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ឈ្នះរង្វាន់ម៉ូតូធំលេខរៀងទី ២៣៨២។

កម្មពិធីប្រគល់រង្វាន់ពី GANZBERG បានធ្វើឱ្យអតិថិជន និងអ្នកទស្សនាតាមដងផ្លូវទទួលបានភាពរីករាយ សើចសប្បាយ ដោយក្ដីញញឹម​ មើលតាមទិដ្ឋភាពជាក់ស្ដែងបងប្អូនដឹងហើយ អ្នកមកទស្សនាការប្រគល់រង្វាន់ក៏ទទួលបានរង្វាន់ពី GANZBERG ផងដែរ គ្រាន់តែចូលរួមលេងហ្គេមជាមួយ GANZBERG។ ចំណែកឯអ្នកឈ្នះរង្វាន់វិញ ពេលបានឃើញរង្វាន់ដែលខ្លួនគាត់បានឈ្នះពី GANZBERG ពួកគាត់និយាយថា សែនសប្បាយ រំភើបអរផង ភ័យផងរកអ្វីនិយាយប្រៀបពុំបានគឺថាស្រលាញ់ខ្លាំងតែម្ដង បើរង្វាន់យក្សពី GANZBERG គឺរថយន្តខ្លាញ់គោអែមអស់ទាស់ និងរង្វាន់ម៉ូតូធំ ទំនើបតែម្ដង។

ពិតប្រាកដណាស់អីឡូវនេះ GANZBERG បានបន្ថែមរង្វាន់ជាច្រើនទៀតនៅក្រោមក្រវិលកំប៉ុងមានដូចជា រថយន្ត Pick up ខ្លាញ់គោ បន្ថែមរហូតដល់ទៅ 300 គ្រឿង ម៉ូតូធំ YAMAHA FZ បានបន្ថែមរហូតដល់ទៅ 4000 គ្រឿង រង្វាន់លុយសុទ្ធ 1000 ដុល្លាររាប់ពាន់រង្វាន់ និងរង្វាន់លុយដុល្លារជាច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត។

លើសពីនេះទៅទៀត GANZBERG ក៏បានបន្ថែមនៅរង្វាន់ក្នុងកម្មពិធីអាពាហ៍ ពិពាហ៍ផងដែរ ដែលរង្វាន់ទាំងនោះមានដូចជា សម្រាប់អតិថិជនដែលទិញស្រាបៀរ GANZBERG ចាប់ពីឈុត 100 កេសឡើងទៅគឺទទួលបានទូរទស្សន៍ LED មួយគ្រឿង សម្រាប់ 4,000 គូដំបូងប៉ុណ្ណោះ និងរង្វាន់ចំណងដៃសម្រាប់ផ្សងសំណាង ជាប្រាក់សុទ្ធមានដូចជា 1,000 ដុល្លារចំនួន 150 រង្វាន់ ហ្នឹង 22.222 ដុល្លារចំនួន 3 រង្វាន់ សរុបរង្វាន់ប្រាក់សុទ្ធទាំងអស់គឺជាង 50ម៉ឺនដុល្លារឯណោះពិតជាច្រើនខ្លាំងមែន។

សូមជួយ Like ជួយ share និងបន្តការគាំទ្រដើម្បីឈ្នះរង្វាន់ធំពី GANZBERG ឱ្យបានគ្រប់ៗគ្នា៕