(ភ្នំពេញ)៖ ពិតជាអស្ចារ្យណាស់! សិស្ស UCMAS កម្ពុជាបានឈ្នះពានចំនួន ២២ ពីកម្មវិធីប្រឡងថ្នាក់អន្តរជាតិ «គិតលេខរហ័សថ្នាក់អន្តជាតិលើកទី២៥» ដែលប្រព្រឹត្ដទៅមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី​០៣-០៤ ខែធ្នូ ឆ្នាំ ២០២៣ នៅប្រទេសម៉ាឡេស៊ី។

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ម្ចាស់ជយលាភីឆ្នើមតំណាងឱ្យកម្ពុជាចំនួន​៤៣ រូប, គណៈគ្រប់គ្រង UCMAS កម្ពុជា, ម្ចាស់អាជ្ញាបណ្ណ័, ប្រធានសាខាទូទាំងប្រទេស​រួមជាមួយអាណាព្យាបាលសិស្សសរុបចំនួន ៨៦ នាក់បានធ្វើដំណើរត្រលប់មកដល់ទីក្រុងភ្នំពេញវិញហើយ បន្ទាប់ពីបានចូលរួមកម្មវិធីប្រឡងគិតលេខរហ័សថ្នាក់អន្តជាតិលើកទី២៥រយៈពេល ២ថ្ងៃនេះមកនេះ។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏ធំអស្ចារ្យមួយនេះ ត្រូវបានរៀបចំឡើងដោយ UCMAS អន្តរជាតិ ដែលមានការចូលរួមពីកុមារឆ្លាតវៃមកពី៣១ប្រទេសជុំវិញពិភពលោក នឹងមាន
បេក្ខជនសរុបចំនួន 2550នាក់ ដោយបេក្ខជនទាំងអស់តម្រូវឱ្យប្រកួតប្រជែងទៅ២វិញ្ញាសារធំៗ គឺ វិញ្ញាសារ សរសេរ និង​វិញ្ញាសារមើល ហើយបេក្ខជនទាំងអស់មានរយៈពេលតែ ៨ នាទីប៉ុណ្ណោះក្នុងការឆ្លើយទៅលើលំហាត់២០០សំនួរ សម្រាប់វិញ្ញាសារសរសេរនឹងបែងចែកតាមកម្រិតនៃការសិក្សារបស់ពួកគេ។ ជាលទ្ធផលនៃការប្រកួតប្រជែងនេះកុមារ UCMAS
កម្ពុជាទទួលបានជយលាភី និងរង្វាន់លើកទឹកចិត្តយ៉ាងច្រើនដូចជា៖ ពានរង្វាន់ Grand Champion ចំនួន 02, ​ពានរង្វាន់ 1st Runner Up ចំនួន 14, ពានរង្វាន់ 2nd Runner Up ចំនួន 05, ពានរង្វាន់ជាក្រុម​​ Silver Champion Wold Cup ចំនួន01 និងពានរង្វាន់លើកទឹកចិត្តជាច្រើនរូបទៀតផងដែរ។

កម្មវិធី UCMAS កម្ពុជា សូមចូលរួមអបអរសាទរដោយក្តីរំភើបរីករាយយ៉ាងខ្លាំង ចំពោះជយលាភីរបស់កុមារកម្ពុជា ក៏ដូចជាឪពុកម្តាយ អាណាព្យាបាលសិស្សទាំងអស់
ដែលបានទទួលជោគជ័យយ៉ាងធំធេងក្នុងការខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលគួរជាទីមោទកភាពសម្រាប់ប្រទេសកម្ពុជា។

គួររំលឹកឱ្យដឹងផងដែរ ថាកាលពីឆ្នាំ២០១៩ កម្មវិធីប្រឡងUCMAS ថ្នាក់អន្តរជាតិ លើកទី២៤ កម្ពុជាគឺជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រឡងថ្នាក់អន្តជាតិមួយនេះផងដែរ ។ជាចុងក្រោយកម្មវិធី UCMAS កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់សាខា ដៃគូរសហការ លោកគ្រូ អ្នកគ្រូ និងលោកឪពុកអ្នកម្តាយ​អាណាព្យាបាលសិស្ស ទាំងអស់ដែលតែងតែគាំទ្រកម្មវិធី UCMAS តាមរយៈការជំរុញនឹងលើកទឹកចិត្តកូនៗសម្រាប់ការសិក្សារបស់ពួកគេ។ ដោយឡែកសម្រាប់បងប្អូនដែលមានកូនតូចៗ នឹងមានចំណាប់អារម្មណ៍ចុះឈ្មោះជាកម្មវិធី
UCMASកម្ពុជា អាចទំនាក់ទំនងសាខាជិតតំបន់លោកអ្នករស់នៅរឺតាមលេខទូរសព្ទ័៖ 012 21 38 86/ 015 39 40 43៕
https://www.facebook.com/cambodia.ucmas/videos/1718888061945427