(បរទេស)៖ គ្រប់បាល់ទាំងអស់ដែលប្រើប្រាស់ ក្នុងការប្រកួតជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឹម៉ង់ នឹងមានបំពាក់បច្ចេកវិទ្យា ដៃប៉ះបាល់ (handball) និងជំហរក្រៅល្បែងថែមទៀតផង។ នេះបើយោងតាមការប្រកាស របស់សហព័ន្ធ UEFA ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ UEFA បានបញ្ជាក់ថា ការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ គឺដើម្បីសម្រួលដល់ VAR និងការកាត់សេចក្តីរបស់អាជ្ញាកណ្តាលលើទីលានឲ្យមានភាពសុក្រិត្យខ្លាំងឡើង ដ្បិតថ្មីៗនេះដែរ VAR ត្រូវបានរិះគន់ខ្លាំងឡើងនៅជុំវិញអឺរ៉ុប ជាពិសេសនៅ Premier League តែម្តង។

បច្ចេកវិទ្យាថ្មីដែលមានឈ្មោះថា Fusselballliebe ដែល Adidas ត្រៀមបំពាក់រួចជាស្រេចនៅពេលផលិតបាល់នោះ នឹងមានសមត្ថភាពបញ្ជូនទិន្នន័យជាក់លាក់ទៅកាន់មន្រ្តីអាជ្ញាកណ្តាល និងកាមេរ៉ាសុវត្ថិភាព ដើម្បីឲ្យប្រាកដថា ដៃប៉ះបាល់ និងស្ថិតក្នុងជំហរក្រៅល្បែងនោះ (offside)។

Euro 2024 នឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី១៤ ខែមិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃទី១៤ ខែកក្កដា នៅប្រទេសអាល្លឺម៉ង់តែមួយគត់៕