(កូរ៉េ)៖ យោងតាមរបាយការណ៍ផ្តាច់មុខពី Star News បានឱ្យដឹងថា V សមាជិក BTS នឹងសម្តែងក្នុងវីដេអូចម្រៀង Comrback របស់ IU។ បច្ចុប្បន្ននេះ IU កំពុងរៀបចំសម្រាប់ការត្រឡប់មកវិញរបស់នាងនៅឆមាសទី១ នៃឆ្នាំ២០២៤ ជាមួយនឹងអាល់ប៊ុមថ្មី។ តែយ៉ាងណា សម្រាប់ទម្រង់​នៃ​អាល់ប៊ុម​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

ងាមកតារាចម្រៀង V ពិតណាស់នឹង​ថត​វីដេអូ​ចម្រៀង​មុន​ពេល​វេលា​មមាញឹក​របស់លោក ​មុន​ពេល​ចូល​បម្រើ​យោធា​នាងពេលខាង​មុខ។ ប្រការនេះបានធ្វើឲ្យការសហការគ្នារវាងតារាប្រុសស្រី V និង IU ក្លាយជាលើកទី២ហើយ បន្ទាប់ពីស្នាដៃចំណងជើងថា «Palette» កាល​ពី​ប៉ុន្មាន​ខែ​មុន។

យ៉ាងណាមិញ សម្រាប់ព័ត៌មាននេះទាំងភ្នាក់ងារ EDAM Entertainment របស់ IU និងភ្នាក់ងារ BIGHIT MUSIC របស់ V មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ខណៈអ្នកគាំទ្រកំពុងរង់ចាំព័ត៌មានផ្លូវការ៕