(ប៊ែកឡាំង)៖ ខ្សែប្រយុទ្ធ Sebastien Haller របស់ក្លិប Borussia Dortmund នឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ German Cup ទល់នឹងក្លិប VfB Stuttgart បន្ទាប់ពីរងរបួសក្នុងពេលហ្វឹកហាត់, នេះបើតាមសម្តីគ្រូបង្វឹក Edin Terzic ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

បើតាមសម្តីលោក Terzic បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា «Seb Haller បានរងរបួសជង្គង់ ក្នុងពេលហ្វឹកហាត់ ហើយនឹងទំនងជាអវត្តមានរយៈពេលប្រមាណ ១សប្តាហ៍» ហើយលោកបន្ថែមទៀតថា កីឡាករ Reyna ក៏អាចនឹងអវត្តមានផងដែរ បន្ទាប់ពីខកខានការហ្វឹកហាត់ ដោយសារមានជំងឺផ្តាសាយ។

ក្រុមរបស់លោក Terzic បានលេងស្មើគ្នាជាមួយក្លិបកំពូលតារាង Bayer Leverkusen កាលពីថ្ងៃអាទិត្យ ក្នុងលីគ Bundesliga ហើយលោក Terzic លើកឡើងថា សម្រាប់កីឡាករចាំបាច់ត្រូវពង្រឹងទម្រង់លេងរបស់ពួកគេ ក្នុងពេលប្រកួតទល់នឹងក្លិប Stuttgart ប្រសិនបើពួកគេចង់រីកចម្រើន ក្នុងការប្រកួត។

សូមជម្រាបថា ក្លិប Borussia Dortmund កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងលីគកំពូលអាល្លឺម៉ង់ Bundesliga ខណៈជំនួបប៉ះក្រុម VfB Stuttgart គឺស្ថិតក្នុងវគ្គ ១៦ក្រុមពានរង្វាន់ German Cup នាថ្ងៃទី៦ នៅទឹកដីកីឡដ្ឋាន MHPArena៕