(ឡុងដ៍)៖ អ្នកចាត់ការក្លិប Brighton លោក Roberto De Zerebi ថា លោកបានបើកការពិភាក្សាគ្នា ជាមួយក្លិបស្តីអំពីកិច្ចសន្យាថ្មី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

លោក De Zerbi បានចូលបន្តតំណែងពីលោក Graham Potter កាលពីខែកញ្ញា ឆ្នាំ២០២២នោះ បានដឹកនាំក្លិប Brighton បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ ក្នុងលីគ Premier League កាលពីរដូវកាលមុន និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់លេងពានរង្វាន់លំដាប់ទី២ អឺរ៉ុប Europa League ជាលើកដំបូងរបស់ក្លិប។

បុរសវ័យ ៤៤ឆ្នាំ De Zerbi បានលើកឡើងថា «ជាធម្មតា ខ្ញុំធ្វើការដើម្បីភាពរីករាយ និងការសប្បាយ ហើយខ្ញុំមានអារម្មណ៍ល្អណាស់ នៅក្លិប Brighton», ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់លោក នឹងមានសុពលភាព រហូតដល់ឆ្នាំ២០២៦។

រំលឹកផងថា ក្លិប Brighton កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាង Premier League រដូវកាលនេះ និងបានឡើងទៅវគ្គបន្តនៃក្របខណ្ឌ Europa League ផងដែរ៕