(ភ្នំពេញ)៖ DataStax ជាក្រុមហ៊ុនដែលមានសក្កានុពលបង្កើតកម្មវិធីបញ្ញាសិប្បនិម្មិត (AI)

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ DataStax បានប្រកាសថា ខ្លួនជាដៃគូជាមួយក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ដែលជាអ្នកផ្គត់ផ្គង់ផលិតផល និងដំណោះស្រាយ IT ដ៏ធំបំផុតមួយនៅប្រទេសកម្ពុជា។

ភាពជាដៃគូនេះ មានគោលបំណងគាំទ្រដល់ការកើនឡើងនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស និងជួយបង្កើតកម្មវិធីគ្រប់គ្រងដែលអាចជួយរៀបចំ ទិន្នន័យទាំងអស់របស់ក្រុមហ៊ុន និងបង្កើតទៅជាប្រព័ន្ធឆ្លាតវៃមួយដែលអាចប្រើប្រាស់បានទាំងពេលបច្ចុប្បន្ន និងអនាគតតាមរយៈ Generative AI Applications។

ជាមួយនឹងកិច្ចសហការនេះ ក្រុមហ៊ុន DataStax និង ក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ កំពុងធ្វើឲ្យអាជីវកម្មនៅកម្ពុជាផ្លាស់ប្តូរមកជាឌីជីថល ដើម្បីជួយដល់ស្ថាប័នក្នុងស្រុក ក្នុងការកសាងកម្មវិធីដែលអាចធ្វើមាត្រដ្ឋានបាន និងឆ្លាតវៃ ដែលត្រៀមខ្លួនជាស្រេចនាពេលអនាគត និង បំពេញតម្រូវការដែលកំពុងវិវត្តនៃអាជីវកម្មក្នុងស្រុក។ វាជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តរបស់ DataStax ក្នុងការផ្តល់ដំណោះស្រាយ ដែលផ្តល់អានុភាពនៅកម្ពុជា ដើម្បីរីកចម្រើនក្នុងសម័យកាលឌីជីថល ដែលកាន់តែច្រើនឡើងៗ។

ភាពជាដៃគូនេះ ក៏ជាផ្នែកមួយនៃការពង្រីកទីផ្សាររបស់ DataStax និង បន្តការប្តេជ្ញាចិត្តចំពោះASEAN ។ វត្តមានបច្ចុប្បន្ន របស់ DataStax នៅក្នុងតំបន់ រួមមានសិង្ហបុរីដែលជាទីស្នាក់ការកណ្តាល ដូចជា ថៃ ឥណ្ឌូនេស៊ី និង វៀតណាមផងដែរ។

លោក Gerald Penaflor, Area Vice President of ASEAN ក្រុមហ៊ុន DataStax បានថ្លែងថា «ដៃគូក្នុងស្រុកដែលមានភាពជឿជាក់ និងវត្តមានខ្លាំងដូចជាក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ គឺសំខាន់សំរាប់យុទ្ធសាស្ត្រពង្រីកក្រុមហ៊ុនរបស់យើងនៅក្នុង ASEAN។ ជាមួយគ្នានេះដែរ យើងកំពុងពិភាក្សាជាមួយសហគ្រាសក្នុងស្រុក និងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើដំណោះស្រាយរបស់យើង ការពិពណ៌នាអំពីវិធីដែលអ្នកប្រើប្រាស់ ធ្វើអន្តរកម្មជាមួយប្រព័ន្ធ»។

DataStax គឺជាក្រុមហ៊ុនដែលផ្តល់អានុភាព AI ដែលជាទិន្នន័យ Real-Time អាចធ្វើមាត្រដ្ឋានបានជាមួយកម្មវិធី Vector ស្វែងរកវត្ថុដែលពាក់ព័ន្ធនឹងមានលក្ខណៈស្រដៀងគ្នាដោយអានុភាព AI និងបញ្ចូលគ្នាយ៉ាងរលូនសម្រាប់អ្នកdeveloper។

Astra DB vector database ផ្តល់ឲ្យអ្នកdeveloperនូវAPIs បំពាក់ប្រព័ន្ធទិន្នន័យ Real-Time ដ៏មានឥទ្ធិពល និងការបញ្ចូលប្រព័ន្ធ ecosystem ពេញលេញ ដើម្បីកសាងកម្រិតផលិតកម្មយ៉ាងលឿនតាមរយៈកម្ម វិធី AI ។ ជាមួយDataStax សហគ្រាសអាចប្រមូលទិន្នន័យ Real-Time ដើម្បីបង្កើតកម្មវិធី AI ដែលមានភាពឆ្លាតវៃ និងរីកចម្រើនខ្ពស់ក្នុងទំហំមិនកំណត់នៅលើ iCloud ណាមួយ។
សហគ្រាសនាំមុខគេរាប់រយនៅលើពិភពលោក រួមមាន Audi, Bud Financial, Capital One, SkyPoint Cloud, Verizon, VerSe Innovation និងជាច្រើនទៀតដោយពឹងផ្អែកទៅលើ DataStax ដើម្បីផ្តល់ជូន AI ឱ្យបាន Real-Time ។ ព័ត៌មានបន្ថែមមាននៅ DataStax.com
© 2023 DataStax Inc., រក្សារសិទ្ធគ្រប់យ៉ាង. DataStax គឺជាម៉ាកពាណិជ្ជកម្មដែលបានចុះបញ្ជីរបស់ DataStax, Inc. និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀត។

Apache, Apache Cassandra, និង Cassandra, គឺ ជាពាណិជ្ជសញ្ញា ដែលបានចុះឈ្មោះ ឬពាណិជ្ជសញ្ញា ពាណិជ្ជកម្មនៃមូលនិធិ Apache Software Foundation ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅ កាណាដា សហរដ្ឋអាមេរិក និង ប្រទេស ផ្សេងទៀត៕