(ភ្នំពេញ)៖ GANZBERG Biggest food festival ២០២៣ កាលពីខែឧសភា កន្លងទៅបានញ៉ាំងឱ្យកម្មវិធី ពិព័រណ៍ម្ហូបអាហារ «ស្លាបព្រា» ធំជាងគេបង្អស់ ពុំផ្លាប់មានពីមុនមកនៅក្នុងប្រទេស កក្រើកសប្បាយ និងមានអ្នកចូលរួមប្រមាណ ១៥ ម៉ឺននាក់ រយៈពេល៣ ថ្ងៃ។ ឥឡូវនេះ កាន់ធំនិងអស្ចារ្យជាងមុនទ្វេដងជាមួយការវិលត្រលប់មកវិញជាថ្មីរបស់ Beer GANZBERG បាននាំយកព្រឹត្តិការណ៍តាំងពិព័រណ៌ម្ហូបអាហារដ៏ធំប្រចាំឆ្នាំ នាចុងឆ្នាំ២០២៣ នេះគឺពិព័រណ៍ម្ហូបអាហារធំជាងគេនៅក្នុងប្រទេស «ស្លាបព្រា» ដែលកំពុងត្រៀមខ្លួនវិលត្រឡប់មកជាថ្មីម្ដងទៀត នៅថ្ងៃទី ៨-១០ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីនាំលោកអ្នកមកនូវការភ្លក់មុខម្ហូបដ៏សម្បូរបែបជាមួយស្តង់ម្ហូបអារហារជាច្រើនរយស្តង់ ការភ្លក់រសជាតិម្ហូបអាហារជាច្រើន ជាតិសាសន៍ក្នុងពេលតែមួយនិងជម្រើសម្ហូបអាហារច្រើនជាង១,០០០មុខ កាន់តែមានរសជាតិឆ្ងាញ់ថែមមួយកម្រិតទៀត។

ជាមួយនិងស្រាបៀរ GANZBERG ឆ្ងាញ់ផឹកស្រួល ស្រួលផឹកផលិតឡើងដោយអ្នកជំនាញអាឡឺម៉ង់ដែលជាស្រាបៀរផលិតឡើងដោយស្តង់ដាអន្តរជាតិ។ រួមទាំងទស្សនីយ៍ភាពថ្មីប្លែកកំសាន្តសប្បាយៗនិងការប្រកួតប្រជែងលេងហ្គេមដើម្បីបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ ការពិព័រណ៍ម្ហូបអាហារដ៏ធំមួយនេះ គឺវេទិការនៃជួបជុំនិងការបង្កើនការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដើម្បីបង្កើនចំណងមិត្តភាពអោយកាន់តែមានភាពស្និតស្នាល។

ត្រៀមខ្លួនរួចរាល់ឬនៅ ដើម្បីទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបានខាងមុខនេះនិងភ្លក់ម្ហូបអាហារដ៏ឆ្ងាញ់ៗជាច្រើនពាន់មុខ និង ការក្រេបរសជាតិសាបៀរ GANZBERG ដ៏ឆ្ងាញ់ ផឹកស្រួល ឈ្ងុយស្រូវសាលីជាងគេ ផលិតឡើងដោយអ្នកជំនាញអាឡឺម៉ង់។ តោះកុំភ្លេចបបួលពួកម៉ាកល្អ ពួកម៉ាកគុណភាពទៅភ្លក់រសជាតិម្ហូបអាហារចម្រុះជាតិសាសន៍ នៅថ្ងៃទី៨ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នំា២០២៣ នៅពហុកីឡដា្ឋនជាតិ អូឡំាពិក៕