(កូរ៉េ)៖ ជាថ្មីម្តងទៀត ក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK បានបង្កើតប្រវត្តិសាស្ត្របន្ថែមសម្រាប់ក្រុម ដោយមានស្នាដៃ MV ចម្រៀង «Kill This Love» ទទួលបានការចូលទស្សនាក្នុង YouTube រហូតដល់ ១.៩ពាន់លានដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

បើគេនៅចាំមិនភ្លេច បទចម្រៀង «Kill This Love» ជាវីដេអូចម្រៀងរបស់ក្រុម BLACKPINK ទីពីរហើយ ទទួលមានអ្នកចូលទស្សនារហុតដល់ ១.៩ពាន់លានដង បន្ទាប់ពីបទ «DDU-DU DDU-DU» ។ វា​ក៏​ជា​វីដេអូ​ចម្រៀង K-pop ទី​បី​ដែរ​ដែល​ឈាន​ដល់​ចំណុច​សំខាន់​ជា​រួម ខណៈបទ​ដំបូង​គឺ Gangnam Style របស់ PSY។

គួរជម្រាបថា បទ «Kill This Love» បានចេញផ្សាយដំបូងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ដែលមានន័យថា បទនេះចំណាយពេលជាង៤ឆ្នាំ ៧ខែ និង២៩ថ្ងៃ ដើម្បីឈានដល់ចំនួនអ្នកចូលទស្សនាច្រើនបែបនេះ៕