(ភ្នំពេញ)៖ ដើម្បីអបអរសាទរបុណ្យណូអែលដ៏រីករាយនាពេលខាងមុខនេះ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានការផ្ដល់ជូនពិសេសជូនចំពោះអតិថិជន ដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

អតិថិជនអាចទទួលបានកាដូដ៏ស្រស់ស្អាត ដែលរួមមាន ទូរស័ព្ទ iPhone 15 Pro Max (256GB), ទូរស័ព្ទ Samsung Galaxy Z Flip5 (256GB) ឬរង្វាន់ដ៏ទៃជាច្រើនផ្សេងៗទៀត។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តទៅតាមការជាវបណ្ណធានារ៉ាប់រងនីមួយៗ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ) ឬទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (Facebook Page: Dai-ichi Life Cambodia (https://www.facebook.com/DaiichiLife.Cambodia)  (https://www.facebook.com/DaiichiLife.Cambodia)។

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការអាជីវកម្មជាង១២១ឆ្នាំមក។ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ទទួលបានពានរង្វាន់ជា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅកម្ពុជា» ពីកម្មវិធី Insurance Asia Awards 2023 កាលពីខែសីហា ឆ្នាំ២០២៣នេះ និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្រោយមានវត្តមានរយៈពេលត្រឹមតែជាង ៤ ឆ្នាំតែប៉ុណ្ណោះ។

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានទីស្នាក់ការកណ្តាលនៅជាន់ផ្ទាល់ដី អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕