(ភ្នំពេញ)៖ ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យថ្មី Epson 25 Renewed vision របស់ខ្លួន ដើម្បីគូសបញ្ជាក់ថានិរន្តរភាពគឺជាស្នូលនៃការអភិវឌ្ឍអាជីវកម្ម និងបច្ចេកវិទ្យារបស់ខ្លួន ដឹកនាំដោយចក្ខុវិស័យនេះ ក្រុមហ៊ុន Epson នឹងស្វះស្វែងឲ្យក្លាយទៅជាក្រុមហ៊ុនអព្យាក្រឹតភាពកាបូនឌីអុកស៊ីតក្រោមសូន្យមិនបញ្ចេញកាបូន នៅឆ្នាំ 2050។ ម៉ាស៊ីនបោះពុម្ព inkjet រួមចំណែកកាន់តែប្រសើរឡើងដល់និរន្តរភាពពិភពលោក ក្រុមហ៊ុនបានបន្ថែមម៉ាស៊ីនព្រីនស៊េរី WorkForce Enterprise AM-Series ទៅលើផលប័ត្រនៃម៉ាស៊ីនបោះពុម្ព inkjet ក្នុងអាជីវកម្មរបស់ខ្លួន។

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងក្រុមហ៊ុន Epson (Thailand) Company Limited មានប្រសាសន៍ថា ក្រុមហ៊ុន Epson កំពុងប្រែក្លាយទំព័រថ្មីមួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីរក្សាបាននូវតម្រូវការរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ ក្នុងអំឡុងឆ្នាំកន្លងទៅ យើងបានកែប្រែចក្ខុវិស័យរបស់យើងជា Epson 25 Renewed ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការរួមគ្នាបង្កើតនិរន្តរភាព និងពង្រឹងសហគមន៍ ដើម្បីផ្សារភ្ជាប់មនុស្ស វត្ថុ និងព័ត៌មានដោយប្រើប្រាស់បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព បង្រួមតូច និងភាពជាក់លាក់ ជាមួយនឹងបច្ចេកវិទ្យាឌីជីថលរបស់យើង។ បរិស្ថានបរិវត្តកម្មឌីជីថល និងការសហការបង្កើតរួមគ្នា នឹងក្លាយជាគន្លឹះដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងនេះ។ យើងនឹងយកចិត្តទុកដាក់ជាទីបំផុតលើកិច្ចខិតខំប្រឹងប្រែងនេះដើម្បីរួមចំណែកដល់បរិស្ថាន ព្រោះភពផែនដីជាផ្ទះដ៏មានតម្លៃរបស់យើងទាំងអស់គ្នា។

លោកបានបន្តថា យើងមានគោលបំណងដើម្បីក្លាយជាក្រុមហ៊ុន អព្យាក្រឹតភាពកាបូនឌីអុកស៊ីតក្រោមសូន្យ មិនបញ្ចេញកាបូន និងមិនប្រើប្រាស់ធនធានក្រោមដីនៅឆ្នាំ2050 ដោយកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល និងសេវាកម្ម និងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ការសម្រេចបាននូវនិរន្តរភាពនៅក្នុងវដ្តសេដ្ឋកិច្ច និងការជំរុញព្រំដែននៃឧស្សាហកម្មតាមរយៈការច្នៃប្រឌិត នវានុវត្តន៍ដោយបើកចំហ និងដោយរួមចំណែកដល់គំនិតផ្តួចផ្តើមបរិស្ថានអន្តរជាតិ។ ការសម្រេចបានគោលដៅរបស់យើងអាស្រ័យលើ 4 ទិដ្ឋភាព។ សម្រាប់កាត់បន្ថយកាបូន (decarbonization) យើងបានប្តូរទៅជាប្រើប្រាស់ថាមពលកកើតឡើងវិញនៅគ្រប់ទីតាំងផលិតរបស់ Epson ទាំងអស់នៅទូទាំងពិភពលោកក្នុងឆ្នាំ 2023។

សម្រាប់ទំហំធនធានកម្រ (Closed Resource Loop) ដែលធានានូវប្រសិទ្ធភាពធនធាន យើងកំពុងចាប់ផ្តើមគំនិតផ្តួចផ្តើមដើម្បីកាត់បន្ថយទំហំ និងទម្ងន់ផលិតផល ប្រើប្រាស់សម្ភារកែច្នៃ និងពន្យារអាយុសេវាកម្ម។ សម្រាប់ការកាត់បន្ថយផលប៉ះពាល់ពីប្រតិបត្តិការរបស់អតិថិជនវិញ ផលិតផល Epson ត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ថាមពលអគ្គិសនីតិច ហើយត្រូវការ ប្រើប្រាស់ឧបករណ៍ផ្ទុកទឹកថ្នាំនិងគ្រឿងបន្លាស់តិចជាងមុន។ យើងក៏ស្វែងរកផងដែរដើម្បីជំរុញការផ្លាស់ប្តូរពីអាណាឡូកដែលខ្ជះខ្ជាយ ទៅជាបច្ចេកវិទ្យា inkjetឌីជីថល ដែលសន្សំសំចៃថាមពល កាកសំណល់តិច នៅក្នុងការិយាល័យ ទីផ្សារពាណិជ្ជកម្ម និងទីផ្សារបោះពុម្ពក្នុងវិស័យឧស្សាហកម្ម។ សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាផ្នែកបរិស្ថាន យើងបានបែងចែក
សមាមាត្រដ៏ធំនៃការវិនិយោគរបស់យើង»។

លើការបង្កើតកំណើនអាជីវកម្មបន្ថែមទៀត ក្រុមហ៊ុន Epson គ្រោងនឹងផ្តោតលើការបោះពុម្ពផ្នែកការិយាល័យ។ ក្រុមហ៊ុន Epson មិនត្រឹមតែនឹងបង្ហាញផលិតផល/សេវាកម្មប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏នឹងបន្តជំរុញអាជីវកម្ម សង្គម និងបរិស្ថានប្រកបដោយនិរន្តរភាពផងដែរ។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេលើបច្ចេកវិទ្យាបោះពុម្ព ក្រុមហ៊ុន Epson បានបង្ហាញរួចហើយនូវបច្ចេកវិទ្យា Heat-Free ដែលទប់ស្កាត់ការបញ្ចេញកាបូន ការបំភាយកំដៅ និងការប្រើប្រាស់ថាមពលទាំងអស់ក្នុងពេលតែមួយ។

ការស្ទង់មតិលើការប្រើប្រាស់ថាមពលរបស់ការិយាល័យបង្ហាញឱ្យឃើញថា ម៉ាស៊ីនបោះពុម្ព គឺជាឧបករណ៍ប្រើប្រាស់អគ្គិសនីធំជាងគេទី 4 នៃឧបករណ៍អគ្គិសនីទាំងអស់ ដោយចំណាត់ថ្នាក់នេះតាមពីក្រោយដោយម៉ាស៊ីនត្រជាក់ អំពូលភ្លើង និងកុំព្យូទ័រ។ ដូច្នេះបច្ចេកវិទ្យា Heat-Free របស់ Epson ធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង។ ជាមួយនឹងបច្ចេកវិទ្យានេះ ម៉ាស៊ីនព្រីន Epson inkjet ប្រើប្រាស់ថាមពលអគ្គិសនីតិចជាងម៉ាស៊ីនបោះពុម្ពឡាស៊ែររហូតដល់ទៅ 85%។ សហគ្រាសដែលប្រើប្រាស់បច្ចេកវិទ្យា Heat-Free នឹងកាត់បន្ថយការចំណាយរបស់ពួកគេជាច្រើន។ ក្រុមហ៊ុន Epson នឹងផ្តោតលើការអភិវឌ្ឍម៉ាស៊ីនបោះពុម្ព inkjet សម្រាប់តែនិរន្តរភាពយូរអង្វែងនៃសហគ្រាស សង្គម និងបរិស្ថាន។ សព្វថ្ងៃនេះយើងមានទំនុកចិត្តពេញលេញថា ផលិតផល និងសេវាកម្មរបស់ Epson អាចបំពេញតម្រូវការទាំងអស់បាននៅក្នុងទីផ្សារបោះពុម្ព។ នេះជាការបញ្ជាក់របស់លោក Yunyong Muneemongkoltorn។

លោក Yunyong បានបន្ថែមទៀតថា ជាមួយនឹងបច្ចេកវិទ្យា Heat-Free ម៉ាស៊ីនព្រីន Inkjet របស់ Epson មានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ទាំងអស់។ កាលពីឆ្នាំមុន ម៉ាស៊ីនបោះពុម្ព inkjet ទទូលបានចំណែកទីផ្សារដ៏ធំបំផុត ដែលឆ្លុះបញ្ចាំងថា ទីផ្សារបាននឹងកំពុងផ្តោតជាសំខាន់និងកាន់តែខ្លាំងលើមេត្រីភាពចំពោះបរិស្ថាន។ ឥឡូវនេះ មានស៊េរីម៉ាស៊ីនព្រីន inkjet ជាច្រើនគ្រឿង របស់ Epson កំពុងដាក់លក់នៅលើទីផ្សារជាមួយនឹងល្បឿនបោះពុម្ពពី 24 ទំព័រដល់ 100 ទំព័រក្នុងមួយនាទីសម្រាប់ការព្រីន ស ខ្មៅ (B&W) និងការព្រីនពណ៌។ ហើយនៅក្នុងថ្ងៃនេះយើងសម្ពោធការចេញលក់ Epson WorkForce Enterprise AM-Series។ វាជាស៊េរីម៉ាស៊ីនបោះពុម្ពកម្រិតមធ្យមដែលមានល្បឿនបោះពុម្ពចន្លោះពី 40 ទៅ 60 ទំព័រក្នុងមួយនាទី ដែលល្អស័ក្តិសមឥតខ្ចោះសម្រាប់ការិយាល័យមធ្យម និងធំដែលមានទំព័របោះពុម្ពសរុបប្រហែល 10 000 ទៅ 20 000 ទំព័រក្នុងមួយខែ។ ការដាក់ឱ្យដំណើរការនេះធានាថា តម្រូវការរបស់សហគ្រាសនឹងត្រូវបានបំពេញឱ្យកាន់តែទូលំទូលាយមួយកម្រិតទៀត ។

Epson WorkForce Enterprise AM-Series បង្ហាញ AM-C4000 ដែលមានល្បឿនបោះពុម្ព 40 ទំព័រក្នុងមួយនាទី។ AM-C5000 ដែលមានល្បឿនបោះពុម្ព 50 ទំព័រក្នុងមួយនាទី។ និង AM-C6000 ដែលអាចបោះពុម្ពបានរហូតដល់ 60 ទំព័រក្នុងមួយនាទី។ ម៉ូដែលទាំងអស់នេះ គឺជាម៉ាស៊ីនបោះពុម្ពបួនពណ៌ពហុមុខងារ។ ពួកវា អាចព្រីនក្រដាសបានរហូតដល់ទំហំ A3 ។ បំពាក់ដោយបច្ចេកវិទ្យា Heat-Free ពួកវាប្រើប្រាស់ថាមពលតិចតួច តម្រូវឲ្យមានការប្រើប្រាស់តិចជាងមុន និងបញ្ចេញកាបូនតិចជាង ការប្រើប្រាស់ម៉ាស៊ីនបោះពុម្ពឡាស៊ែរ។ ប្រព័ន្ធខាងក្នុងរបស់វា ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា ពួកវាងាយស្រួលប្រើ និងងាយស្រួលក្នុងការថែទាំ។ ម៉ូដែលនីមួយៗទាំងនេះមានផ្នែកខ្លះប៉ុណ្ណោះ ដែលទាមទារការថែទាំតិចតួច ហើយអាចដំណើរការបានរយៈពេលយូរ។ ចំណុចពិសេសក្នុងការទាក់ទាញអ្នកប្រើប្រាស់ថ្មី ម៉ូដែលទាំងនេះ ក៏អាចប្រើបានជាមួយ Epson Remote Services (ERS) ឬប្រព័ន្ធគ្រប់គ្រងឧបករណ៍ cloud-based (cloud-based device) របស់ Epson ផងដែរ។

ប្រតិបត្តិការរបស់ AM-Series គឺពិតជាអស្ចារ្យខ្លាំងណាស់។ ម៉ូដែលរបស់វា អាចបោះពុម្ពជាបន្តបន្ទាប់ក្នុងល្បឿនយ៉ាងលឿន ដោយផ្តល់នូវការបោះពុម្ពដែលមានគុណភាពល្អ។ ពួកវាដំណើរការយ៉ាងល្អជាមួយកម្មវិធី និងគ្រឿងបន្ថែមដូចជា staple finisher, saddle unit, និង high-capacity paper feeder ដែលប្រាកដថានឹងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ឧបករណ៍ប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៅទៀត ពួកវាត្រូវបានរចនាជាឧបករណ៍ទំនើប និងរូបរាងតូចជាងមុនបើធៀបនឹងម៉ូដែលផ្សេងទៀត។ ដូច្នេះ ពួកវាស្រួលទុកដាក់មែនទែន។

ការសម្ពោធការចេញលក់ Epson WorkForce Enterprise AM-Series បំពេញបន្ថែមនូវបណ្តាញម៉ាស៊ីនបោះពុម្ព inkjet របស់ Epson សម្រាប់អាជីវកម្ម និងបង្កើនការប្រកួតប្រជែងរបស់ខ្លួនទៅនឹងម៉ាស៊ីនបោះពុម្ពឡាស៊ែរ និងម៉ាស៊ីនថតចម្លង។ ផ្នែកនៃម៉ាស៊ីនបោះពុម្ពដែលមានល្បឿនបោះពុម្ពពី 31 ទៅ 60 នាទីគឺពិតជាធំណាស់។ ស៊េរី AM-Series ដែលត្រូវបានរចនាឡើងវិញបានបង្ហាញពីចក្ខុវិស័យដ៏ច្បាស់លាស់របស់ក្រុមហ៊ុន Epson ក្នុងការឈានទៅមុខជាមួយនឹងបច្ចេកវិទ្យាបោះពុម្ព inkjet ដែលបម្រើអតិថិជនរបស់ Epson បានកាន់តែប្រសើរឡើងប្រកបដោយនិរន្តរភាព ល្បឿនបោះពុម្ពលឿន គុណភាពបោះពុម្ពល្អ និងការចំណាយប្រកបដោយប្រសិទ្ធភាព»។ នេះជាការពន្យល់បន្ថែមពីសំណាក់លោក Yunyong។

សូមបញ្ជាក់ថា ក្រុមហ៊ុនEpson គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងភាពជាក់លាក់ ធ្វើឱ្យជីវិតរស់នៅ និងជួយពិភពលោកឱ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុននេះ ផតោតលើការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតម៉ាស៊ីនព្រីនថ្មីៗសម្រាប់ការប្រើប្រាស់តាមផ្ទះ និងការិយាល័យ ពាណិជ្ជកម្ម និងឧស្សាហកម្ម ការផលិត រូបភាពវីដេអូ និងរបៀបរបបរស់នៅ។ គោលដៅរបស់ក្រុមហ៊ុន Epson គឺដើម្បីក្លាយជាក្រុមហ៊ុនមិនបញ្ចេញកាបូន និងលុបបំបាត់ការប្រើប្រាស់ធនធានកម្រក្រោមដីដូចជា ប្រេង និងលោហៈនៅឆ្នាំ 2050។ ដឹកនាំដោយក្រុមហ៊ុន Seiko Epson Corporation ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុម Epson Group ទូទាំងពិភពលោក បង្កើតការលក់ប្រចាំឆ្នាំបានជាង ១ ទ្រីលានយ៉េន។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ global.epson.com/៕