(ភ្នំពេញ)៖ ក្រោយពីការប្រកាស់ជាផ្លូវការពី ខ្មែរ ប៊ែវើរីជីស ក្នុងការឧបត្ថម្ភបង់អង្គុយចំនួន ១ម៉ឺនបង់ ដែលមានតម្លៃសរុប ២លានដុល្លារ ជូនទៅដល់សាលារៀន មន្ទីរពេទ្យ ស្ថាប័នរដ្ឋ ឬឯកជន និងទីតាំងសាធារណៈផ្សេងៗទូទាំងប្រទេសកម្ពុជា ពេលនេះ បង់អង្គុយចំនួន ៥០បង់ ត្រូវបានដឹកជញ្ជូនទៅខេត្តកំពង់ឆ្នាំង ដើម្បីដាក់ជូនបងប្អូន​ឱ្យប្រើប្រាស់។ 

បង់អង្គុយទាំង ៥០បង់ ត្រូវបានដាក់ឱ្យសាធារណជនប្រើប្រាស់ជាស្ថាពរនៅ ៦ទីតាំង ក្នុងខេត្តកំពង់ឆ្នាំងរួមមាន៖

*១៖ អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច ៥បង់
*២៖ សាលាស្រុកកំពង់ត្រឡាច ១០បង់
*៣៖ សាលាស្រុកទឹកផុស ៥បង់
*៤៖ អធិការដ្ឋាននគរបាលស្រុក ទឹកផុស ៥បង់
*៥៖ សួនច្បារពុទ្ធិសែននិងនាងកងរី ១០បង់
*៦៖ សួនច្បារវិមានឯករាជ្យខេត្តកំពង់ឆ្នាំង ១៥បង់។ 

ដើម្បីស្នើសុំបង់អង្គុយ សាលារៀន មន្ទីរពេទ្យ គ្រប់ស្ថាប័នរដ្ឋនិងឯកជន អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 061/067/069 902 902 ៕