(អឺរ៉ុប)៖ ជាផ្លូវការសម្រាប់ចាប់ឆ្នោតបែងចែកពូល ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ បានស្ថិតក្នុងពូល A នៃការប្រកួតវគ្គចែកពូលជុំចុងក្រោយព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Euro 2024 ខណៈដែលក្រុមការពារតំណែងជើងឯកអ៉ីតាលី បានឈរនៅក្នុងពូល B ដែលត្រូវប្រឈមមុខជាមួយក្រុមអេស្ប៉ាញ។

ក្នុងនោះផងដែរ សម្រាប់ពូល D, E និងពូល F ត្រូវរង់ចាំការប្រកួតជម្រុះលើកទី២ ដែលស្វែងរកក្រុមមកបំពេញ ១ក្រុមបន្ថែមដូចគ្នា ដោយក្រុមនៅពូល D ដែលមានក្រុមឈរចាំមានជម្រើសជាតិហូឡង់, អូទ្រីស និងក្រុមមាន់គកបារាំង ត្រូវរង់ចាំ ១ក្រុមឡើងមកបង្គ្រប់នោះ អាចជាក្រុមប៉ូឡូញ, អេស្តូនី, វេលស៍ និងក្រុមហ្វាំងឡង់ ហើយនៅពូល E ត្រូវរង់ចាំក្រុមបូស្នៀ, អ៊ុយក្រែន, អ៊ីស្រាអែល និងក្រុមអ៊ីស្លង់។

ដោយឡែកពូល F ដែលក្រុមជើងឯកឆ្នាំ២០១៦ ព័រទុយហ្គាល់ ត្រូវចាំក្រុមខ្លាំងមួយរវាងជជម្រើសជាតិហ្សកហ្ស៊ី, លុចសំបួរ, ក្រិក និងក្រុមកាហ្សាក់ស្ថាន នៅពេលដែលការប្រកួតនៅទឹកដីអាល្លឺម៉ង់ និងរៀបចំឡើងចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៤ ដែលមាន ២៤ក្រុមប្រជែងគ្នា៕

ខាងក្រោមនេះជាទីតាំងកីឡដ្ឋានទាំង១០ ដែលត្រៀមទទួលរៀបចំការប្រកួត Euro 2024៖