(ភ្នំពេញ)៖ ក្រុមហ៊ុន AION Cambodia បានបើកសម្ភោធលក់ជាផ្លូវការនូវរថយន្តម៉ូឌែលថ្មី Y Plus ឆ្នាំ២០២៣ ដែលជារថយន្តអគ្គិសនីគុណភាពលំដាប់កំពូលរបស់ប្រទេសចិន ទទួលបានការចុះធ្វើអធិការកិច្ចរោងចក្រ ដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៃសាធារណរដ្ឋប្រជាមានិតចិន ដំបូងគេបង្អស់ និងតែមួយគត់សម្រាប់រថយន្តអគ្គិសនី។

ពិធីសម្ភោធលក់ រថយន្តអគ្គិសនី AION Y Plus ជាផ្លូវការនៅកម្ពុជា នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣   បានធ្វើឡើងក្រោមអធិបតីភាព លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ភ្ញៀវកិត្តិយស អតិថិជន ក៏ដូចជាអ្នកសារពត៌មាន ដែលបានអញ្ជើញចូលរួម និងបានសម្តែងនូវភាពសប្បាយរីករាយ ដោយទទួលបានបទពិសោធន៍ផ្ទាល់ជាមួយរថយន្ត AION Y Plus។

ថ្លែងពិធីសម្ភោធលក់ រថយន្តអគ្គិសនី AION Y Plus  ឆ្នាំ២០២៣ លោក ម៉េង ហេង អគ្គនាយក ក្រុមហ៊ុន AION Cambodia បានប្រាប់ឲ្យដឹងថា «AION Y Plus ប្រាកដជាអាចវាយលុកទីផ្សារប្រទេសកម្ពុជាបានជាក់ជាមិនខាន ពីព្រោះរថយន្តអគ្គិសនីប្រភេទ SUV មួយនេះមានទំហំធំទូលាយ និងសន្សំសចៃខ្ពស់បើធៀបទៅនឹងរថយន្តប្រើប្រេងឥន្ធនៈប្រមាណជាជិត ៥ដង បើគិតទៅលើរថយន្តដែលមាន កម្លាំងសេះស្មើរគ្នា ហើយនឹងតម្លៃប្រកួតប្រជែងក្នុងទីផ្សារផងដែរ។ ជាពិសេសវាត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយដែលធានាបាននូវសុត្ថិភាព និងភាពងាយស្រួលសម្រាប់អ្នកបើកបរ។ យើងជឿជាក់ថារថយន្ត AION Y Plus ស៊េរីថ្មីមួយនេះពិតជាសាកសមឥតខ្ចោះសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការធ្វើដំណើរកម្សាន្តដ៏រីករាយ»

លោកអគ្គនាយកបានមានប្រសាសន៍បន្ថែមទៀតថា  រថយន្ត AION គឺជាម៉ាករថយន្តដែរស្ថិតក្នុងបុត្រសម្ព័ន្ធនៃក្រុមហ៊ុន GAC GROUP ដែលជាក្រុមហ៊ុនផលិតផលរថយន្តយក្សរបស់ប្រទេសចិន និងមានបទពិសោធន៍ផលិតក្នុងសង្វាក់ផលិតកម្មរថយន្តជាង ៧០ឆ្នាំមកហើយ។ ក្រុមហ៊ុនដែលស្ថិតក្នុងបុត្រសម្ព័ន្ធរបស់ខ្លួនរួមមាន៖ GAC AION, GAC Trumpchi, GAC Honda, GAC Toyota, និង GAC Mitsubishi។

លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន  បានសម្តែងការអបអរសាទរ ចំពោះក្រុមហ៊ុនហេងហ៊ុយអូតូខា ដែលបានបើកសម្ពោធជាផ្លូវការនូវហាងលក់យានយន្តអគ្គិសនី នៅកម្ពុជា។

លោកបន្តថាការចូលរួមពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាលពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលមិនអាចខ្វះបាន ក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ កំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្នមានការកើនឡើងគួរឱ្យកត់សម្គាល់។ កំណើនយានយន្តអគ្គិសនីដ៏ឆាប់រហ័សនេះ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងពីគុណប្រយោជន៍ នៃការប្រើប្រាស់យានយន្តអគ្គិសនីមានផលចំណេញច្រើន បើធៀបជាមួយការប្រើប្រាស់យានយន្តចំហេះក្នុង។

សូមជម្រាបថា រថយន្ត AION Y Plus ឆ្នាំ២០២៣ ជាប្រភេទរថយន្ត SUV ដែលបានបង្ហាញពីភាពប្រណិត និងភាពខ្លាំង ទាំងការរចនា ដំណើរការដោយម៉ូទ័រអគ្គិសនីដែលមានដង់ស៊ីតេថាមពលខ្ពស់ និងអាគុយដែលសុវត្តិភាពល្អបំផុតនៅលើពិភពលោក។ ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត AION Y Plus បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពប្រណិត និងភាពលេចធ្លោនៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូវ។

រថយន្ត AION ទទួលបានកត្តិយស និងភាពជឿជាក់ដោយទទួលបានការចុះធ្វើអធិការកិច្ចរោងចក្រ ដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៃសាធារណរដ្ឋប្រជាមានិតចិន ដំបូងគេបង្អស់ និងតែមួយគត់សម្រាប់រថយន្តអគ្គិសនី ក្រោមប្រធានបទ «ការច្នៃប្រឌិតបច្ចេកវិទ្យាគុណភាពខ្ពស់ជំរុញការអភិវឌ្ឍន៍» កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

បើងាកមកមើលអាគុយដែរជាផ្នែកសំខាន់នៃរថយន្តអគ្គិសនី AION Y Plus វិញគឺ អាគុយដែលបំពាក់ក្នុងរថយន្ត AION មានឈ្មោះថា Magazine Battery ត្រូវបានបង្កើត និងអភិវឌ្ឍន៍ឡើងដោយ GAC ខ្លួនឯង។ Magazine Battery ផលិតដោយ Lithium Iron Phosphate ដែរមានលក្ខណៈពិសេសដូចជា ភាពធន់ដែលទប់ទល់នឹងសីតុណ្ហភាពខ្ពស់ និងការផ្ទុះឆេះ។ អាគុយនេះ បានធ្វើតេស្តពីការឆេះ ឬផ្ទុះ ដោយការបាញ់គ្រាប់កាំភ្លើង ជាលិទ្ធផល មិនមានការផ្ទុះ ឬឆេះនោះទេ។ បច្ចេកវិទ្យា Magazine Battery 2.0 នេះមានប្រព័ន្ធពន្លត់ភ្លើងដោយស្វ័យប្រវត្តិ ប្រព័ន្ធទប់កម្តៅកំរិតខ្ពស់ និងប្រព័ន្ធធ្វើឲ្យថ្មមានស្ថេរភាពបំផុត។

លើសពីនេះទៅទៀត AION Y Plus មានប្រព័ន្ធសុវត្ថិភាពដែលត្រូវបានបំពាក់លើរថយន្តនេះរួមមាន៖
•    ប្រព័ន្ធហ្រាំង ABS ប្រព័ន្ធបែងចែកកម្លាំងពេលចាប់ហ្រាំង EBD ប្រព័ន្ធ ESP ទប់
លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់។
•  ប្រព័ន្ធសោរឆ្លាតវៃ Smart Key ដែលអាចបញ្ជាបញ្ឆេះ និងពន្លត់រថយន្តទំនើបចុងក្រោយ។
•     ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត និងចុះចំណោត។
• ប្រព័ន្ធកាមេរ៉ាគុណភាពខ្ពស់ដែរអាចបង្ហាញរូបភាពមួយជុំរថយន្ត និងអាចមើលឃើញបាតរថយន្ត ជំនួយពេលបើកបរ និងចូលចត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន AION Cambodia បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក AION ប្រចាំប្រទេសកម្ពុជា ដែលជារថយន្តអគ្គិសនីមានគុណភាពលំដាប់ពិភពលោក ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ ក្រុមហ៊ុន អាយអន ខេមបូឌា មានទីតាំងនៅជិតរង្វង់មូលក្តាន់ពីរ #2 មហាវិថីសហព័ន្ធរុស្សី(110) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ចង់ទិញ ឬបើកសាកល្បងរថយន្តអគ្គិសនី AION អាចទំនាក់ទំនងសាកសួរព័ត៌មានបានតាមរយៈលេខទំនាក់ទំនង 061 933 333, 092 358 889, 076 577 7735, 076 599 9965៕