(ភ្នំពេញ)៖ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្រុមហ៊ុន ខេអិនអិន ខេមបូឌា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំកម្មវិធីអញ្ជើញអតិថិជន ដែលគាំទ្រផលិតផល DEVELON BY DOOSAN យ៉ាងស្មោះស្ម័គ្រ ទៅចូលរួមដំណើរទស្សនកិច្ចរោងចក្រ ផលិតគ្រឿងចក្រអេស្កាវ៉ាទ័រ និងសាស័រ ម៉ាក DOOSAN ក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីឲ្យអតិថិជនបានស្វែងយល់ និងទស្សនាដោយផ្ទាល់ពីសង្វាក់ផលិតកម្មរបស់រោងចក្រ ក្នុងការផលិតដោយមានការយកចិត្តទុកដាក់ជាទីបំផុត ជាមួយនឹងបច្ចេកវិទ្យាតម្លើងឈានមុខគេ ប្រកបដោយគុណភាពខ្ពស់បំផុត។

ក្នុងនោះដែរ អតិថិជនក៏បានអញ្ជើញ ទៅលេងកន្លែងទេសចរណ៍ផ្សេងៗ ក្នុងប្រទេសកូរ៉េ ដើម្បីរីករាយពិធីបុណ្យអុំទូកនៅកូរ៉េផងដែរ។ ចំពោះមូលហេតុដែលក្រុមហ៊ុនរៀបចំ ដំណើរទស្សនកិច្ចនេះ គឺដើម្បីថ្លែងអំណរគុណដល់អតិថិជនផង និងដើម្បីឲ្យអតិថិជនបានទស្សនកិច្ចរោងចក្រផ្ទាល់ ដើម្បីស្វែងយល់ពីគុណភាពនៃគ្រឿងចក្រ ក្រុមហ៊ុននឹងមានដំណើរទស្សនកិច្ចបែបនេះ ជាបន្តបន្ទាប់សម្រាប់អតិថិជន ដែលបន្តគាំទ្រ និងទិញគ្រឿងចក្រពីក្រុមហ៊ុន ខេអិនអិន ខេមបូឌា។


គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខេអិនអិន ខេមបូឌា គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រឈានមុខគេនៅកម្ពុជា ដោយឈរលើគោលដៅរួមមួយថា នឹងប្រឹងប្រែងធ្វើយ៉ាងណា អោយអតិថិជន ទទួលបាននូវផលិតផល ដែលមានគុណភាពល្អ និងការផ្តល់សេវាកម្មឲ្យបានល្អបំផុត។ ក្រុមហ៊ុនមានផ្គត់ផ្គង់គ្រឿងចក្រដូចជា អេស្កាវ៉ាទ័រ និងសាស័រ ម៉ាក DOOSAN ដែលជាម៉ាកយីហោលេខ១ នៅប្រទេសកូរ៉េ, ឡានបាញ់បេតុង Everdigm, រ៉ូឡូកិនបង្ហាប់ AMMANN ផលិតផលរបស់ប្រទេសអាល្លឺម៉ង់, និងចែកចាយផ្តាច់មុខប្រភេទអេលីវ៉ាទ័រ Forklift-DOOSAN, ឡានបែន SINOTRUK ( HOHAN), នីវ៉ាឡឺ កៀរដី SANY, គ្រឿងចក្រសម្រាប់ស្ទូច HSC Cranes,និងឡានបាញ់ទឹកផងដែរ។

ជាចុងក្រោយតំណាងក្រុមហ៊ុន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុន។ ជាពិសេសសូមថ្លែងអំណរអរគុណ ដល់ដៃគូសហការទាំងអស់ ទទួលបានជោគជ័យលើគ្រប់ភារកិច្ចទាំងអស់។