(បរទេស)៖ នៅសប្តាហ៍នេះក្រុមហ៊ុន Huawei និង Sharp បានប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជ្ញាបណ្ណប៉ាតង់សាកលរយៈពេលវែងថ្មីមួយ ដែលគ្របដណ្តប់លើ Cellular Standard Essential Patents (SEPs) រួមទាំងបណ្តាញអ៊ីនធឺណិត 4G និង 5G ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនទាំងពីរប្រើប្រាស់បច្ចេកវិទ្យាប៉ាតង់របស់គ្នាទៅវិញទៅមកដោយមិនចាំបាច់មានការចរចាអាជ្ញាប័ណ្ណបន្ថែមទៀត។ នេះនឹងជួយកាត់បន្ថយថ្លៃដើមនៃការអភិវឌ្ឍ និងនាំយកផលិតផលថ្មីៗទៅកាន់ទីផ្សារ ហើយក៏នឹងជួយលើកកម្ពស់ការទទួលយកបច្ចេកវិទ្យា 4G និង 5G។

ខណៈកិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងចុងក្រោយបង្អស់នៃកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណឆ្លងដែនដែលត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនទូរគមនាគមន៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយក៏ត្រូវបានគេមើលឃើញថាជាមធ្យោបាយមួយដើម្បីកាត់បន្ថយចំនួនជម្លោះប៉ាតង់នៅក្នុងឧស្សាហកម្ម និងដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗផងដែរ៕