(ភ្នំពេញ)៖ ក្រោមការឧបត្ថម្ភរបស់ភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រុមបាល់ទាត់ «ផ្ការីកគ្រប់រដូវ» របស់នាយពាក់មី នឹងធ្វើដំណើរទៅខេត្តព្រៃវែងនៅថ្ងៃទី១ ខែធ្នូ ខាងមុខនេះ ដើម្បីត្រៀមប្រកួតបាល់ទាត់ជាមួយនឹងក្រុម ស.ស.យ.ក ខេត្តព្រៃវែង ប្រមូលមូលនិធិមនុស្សធម៌ជួយដល់កុមារកំព្រា នៅមណ្ឌលខេត្តព្រៃវែង និងដើម្បីចូលរួមអបអរសាទរខួបលើកទី ៤៥នៃថ្ងៃកំណើត ស.ស​.យ.ក។ លើសពីនេះ ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង ក៏បានប្រកាសឧបត្ថម្ភបន្ថែម ១ម៉ឺនដុល្លារ ជូនមណ្ឌលកុមារកំព្រាខេត្តព្រៃវែងផងដែរ។  

កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌ នឹងមានការផ្តល់វត្តមានពីគណៈធិបតីរួមមាន លោកអភិសន្តិបណ្ឌិត ស សុខា, លោកតំណាងរាស្រ្តខេត្តព្រៃវែង, អភិបាលខេត្តព្រៃវែង, លោកស្នងការខេត្តព្រៃវែង, រដ្ឋលេខាធិការ, ប្រធាន ស.ស.យ.ក ខេត្តព្រៃវែង និងថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ភេសជ្ជៈប៉ូវកម្លាំង វើក ក៏ដូចជាក្រុម ខ្មែរ ប៊ែវើរីជីស ដែលតែងតែជួយជ្រោមជ្រែង កម្មវិធីសប្បុរសធម៌ ដើម្បីជួយប្រជាជនដែលត្រូវការជំនួយពិតប្រាកដនៅកម្ពុជា។ តាមរូបភាពទាំងនេះពិតបានឆ្លុះបញ្ចាំង ពីគោលតម្លៃរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលចង់ឲ្យសង្គមមានការរីកចម្រើន និងមានការប្រសើរជាងមុន។ 

ជាក់ស្តែង នេះជាលើកទី៤ ហើយដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្តល់ការឧបត្ថម្ភដល់ក្រុមបាល់ទាល់ ផ្ការីគ្រប់រដូវ ដែលក្នុងនោះរួមមាន៖

លើកទី១ គឺការប្រកួតនៅខេត្តបាត់ដំបងដែល ខ្មែរ ប៊ែវើរីជីស បានយក Helicopter និង​ឡានទំនើប Rolls-Royce ២គ្រឿងដឹកកីឡាករទៅចូលរួមប្រកួត ដើម្បីប្រមូលមូលនិធិទៅបរិច្ចាគ ដល់មន្ទីរពេទ្យគុន្ធបុប្ផា ចូលរួមជាចំណែកជួយកុមារនៅកម្ពុជា,
លើកទី២ គឺការប្រកួតនៅខេត្តកំពង់ស្ពឺ ដើម្បីប្រមូលមូលនិធិជូនមន្ទីរពេទ្យគុន្ធបុប្ផា ហើយ ខ្មែរ ប៊ែវើរីជីស បានធ្វើការឧបត្ថម្ភបន្ថែមនូវទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ចូលទៅកាន់មូលនិធិគុន្ធបុប្ផា,
លើកទី៣ គឺការប្រកួតនៅភ្នំពេញ ដើម្បីប្រមូលថវិការជូនអតីតកីឡាករបាល់ទាត់ជម្រើសជាតិ ហួត សុគន្ធា ដែលកំពុងតស៊ូប្រយុទ្ធជាមួយនឹងជំងឺ ហើយ​ ខ្មែរ ប៊ែវើរីជីស ប្រកាសឧបត្ថម្ភថវិកាបន្ថែម ៨៨៨៨ដុល្លារ។

ក្រោយមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានធ្វើការប្រកាសម្តងទៀត ដោយថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលរាប់រងថ្លៃព្យាបាលទាំងអស់ជូនអតីតកីឡាករបាល់ទាត់ ហួត សុគន្ធា,
ហើយលើកនេះដែរក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជូនដល់មណ្ឌលកុមារកំព្រាខេត្តព្រៃវែង។ 

សូមបងប្អូនចូលរួមទស្សនា ការប្រកួតដោយសេរី ដើម្បីគាំទ្រកម្មវិធីសប្បុរសធម៌ និងគាំទ្រភេសជ្ជៈប៉ូវកម្លាំង វើក និងគ្រប់ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីគាំទ្រទង្វើល្អក្នុងសង្គម នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង២រសៀលតទៅ។ 

ភេសជ្ជៈប៉ូវកម្លាំង វើក បង្កើនថាមពលឥតឈប់ឈរ!៕