(បរទេស)៖ ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំបំផុតរបស់ពិភពលោក ត្រៀមវិនិយោគខ្ទង់ ១.៥ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា ក្នុងគោលបំណងសាងសង់រោងចក្រថ្មី និងពង្រីករោងចក្រផលិតបន្ទះឈីបដែលមានស្រាប់ ក៏ដូចជាការបង្កើនសមត្ថភាពផលិតកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

Foxconn បាននឹងកំពុងពង្រីកវត្តមានរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមហេតុផលគេចចេញពីទីផ្សារប្រទេសចិនដោយ។ ប្រទេសឥណ្ឌាកំពុងក្លាយជាទីតាំងគោលដៅដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើននាំគ្នាសម្រុកទៅបោះទុននៅទីនោះ ហើយទាំងនេះក៏ដោយសារតែមានតម្លៃពលកម្មទាប និងសម្បូដោយធនធាន។

គួរជម្រាបដែរថា ព័ត៌មានលម្អិតអំពីការវិនិយោគក្នុងទំហំដ៏ច្រើនសន្ធឹកនេះមិនត្រូវបាន Foxconn បញ្ជាក់នោះទេ ប៉ុន្តែ CEO ក្រុមហ៊ុន Foxconn បាននិយាយថា ខ្លួននឹងបង្កើនកម្លាំងពលកម្ម និងការវិនិយោគរបស់ខ្លួនទ្វេដងនៅក្នុងប្រទេសឥណ្ឌានៅឆ្នាំ២០២៤ បន្ថែមទៀ៕