(ភ្នំពេញ)៖ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានដាក់ឲ្យដំណើរការជាផ្លូវការ នូវសាខា​ថ្មីមួយទៀត ដែលមានទីតាំងនៅ ក្រុងកំពត ខេត្តកំពត ដើម្បីផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ដែលមានភាពទាន់សម័យ ងាយស្រួល និងឆាប់រហ័ស​ ដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ។

ពិធីសូត្រមន្តដំឡើងរាសី ដាក់ឲ្យដំណើរការ​សាខា​ថ្មីនេះ បានរៀបចំឡើងក្រោមការចូលរួមកាត់ខ្សែបូពី លោក Shuji Taniguchi នាយកប្រតិបត្តិ នៃធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី លោក ប៉ោ ឱរស អនុប្រធាននាយកដ្ឋានសេវាហិរញ្ញវត្ថុ និងលោកស្រី សេង វណ្ណហ្សានណែត អនុប្រធាននាយកដ្ឋានទូទាត់ និងអភិវឌ្ឍនផលិតផល​ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការដាក់បើកសម្ពោធជាផ្លូវការ របស់ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សាខាខេត្តកំពត ​​ក្នុងគោលបំណងនាំមក ជូនប្រជាជនខេត្តកំពត នូវសេវាកម្មហិរញ្ញវត្ថុដែលមានភាពទាន់សម័យ ងាយស្រួល និងឆាប់រហ័ស​ ដោយ​ មានបម្រើសេវាកម្មជូនអតិថិជនដូចជា កម្ចីសាច់ប្រាក់អ៉ីអនកាត និងសេវាកម្មបង់រំលស់។

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ីសាខាខេត្តកំពត មានអាសយដ្ឋានស្ថិតនៅ ក្បាលដីលេខ៥៤៦ ផ្លូវជាតិលេខ៣ ភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សូមគោរពថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុយើងខ្ញុំរហូតមក​៕