(ម៉ូនិច)៖ កីឡាករចាំទីចាស់វស្សា Manuel Neuer បានព្រមព្រៀងក្នុងការចុះកិច្ចសន្យាថ្មីជាមួយក្លិបបាល់ទាត់ Bayern Munich រហូតដល់ឆ្នាំ២០២៥ ខាងមុខ។

សមាជិកឈ្នះជើងឯក World Cup 2014 ជាមួយជម្រើសជាតិអាល្លឹម៉ង់មួយនេះ បានវិលត្រឡប់មកកាន់ទីលានវិញកាលពីអំឡុងខែតុលា ឆ្នាំ២០២៣ ក្រោយពេលអវត្តមានអស់ ១០ខែ ដោយសារបញ្ហាបាក់ជើងឆ្វេងពីការជិះស្គីកំសាន្តនោះ។

រូបគេក៏បានឈ្នះពានលីគ Bundesliga បានចំនួន ១១លើក ពីការបង្ហាញខ្លួនបាន ៥០០ប្រកួតជាមួយក្រុមជើងឯក អាល្លឹម៉ង់ Bayern Munich មកដែរ។

Neuer ដែលមានវ័យ ៣៧ឆ្នាំទៅហើយនោះបានថ្លែងថា «ខ្ញុំពិតជារីករាយណាស់ក្នុងការលេងឲ្យ FC Bayern Munich។ ក្រោយពេលអវត្តមានយ៉ាងយូរ ដោយសារការព្យាបាលរបួស ពេលនេះខ្ញុំបានត្រឡប់មកវិញហើយ។ ចាប់ផ្តើមការងារដ៏ពេញលេញបានវិញផងដែរ»។

គួរបញ្ជាក់ផងថា Bayern Munich បានកំពុងឈរនៅលេខ២ ក្នុងតារាងពិន្ទុនៅ Bundesliga តាមពីក្រោយ Bayer Leverkusen ប៉ុន្តែក្នុងនាមជាក្រុមដែលលេងមិនទាន់ចាញ់ក្នុងលីគនៅឡើយទេសម្រាប់រដូវកាលនេះ៕